កំពង់ស្ពឺ៖ សមត្ថកិច្ចចាប់ជនសង្ស័យបានហើយ ក្រោយធ្វើសកម្មភាពកាប់ម្តាយ និងកូនតូចអាយុមួយខួបបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចរត់ចូលក្នុងព្រៃភ្នំ។
បើតាមមន្ត្រីនគរបាលបានដាក់ការសង្ស័យបឋមថា ជនដៃដល់ដែលបានកាប់បងស្រីជីដូនមួយ និងក្មួយស្រីតូចអាចបណ្តាលមកពីគំនុំ និងទំនងជាស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ហើយបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយលើកឡើងថា មកពីជនរងគ្រោះខាកស្ដោះពេលខ្លួនកំពុងហូបបាយ ធ្វើឱ្យខ្លួនទ្រាំមិនបាន និយាយលើក្រោមៗ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានយកកាំបិតទៅចោលនៅគុម្ពចេកនៅក្រោមផ្ទះម្ដាយខ្លួន៕