header ads

Sponsor

បើយោងតាមការបញ្ជាក់បន្ថែមពីអង្គការការពារកុមារ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ «ក្រុមការងារចម្រុះ DELTA23 ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទឃាតកម្មគិតទុកជាមុន, រំលោភសេពសន្ថវៈ និងបង្កអគ្គីភ័យ នៅខេត្តព្រៃវែង។

អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអង្គភាពការពារកុមារ (CPU) បានបង្កើតឡើងក្រុមការងារចម្រុះ DELTA23 បន្ទាប់ពីបានពិនិត្យរឿងហេតុអគ្គីភ័យដែលបានឆាបឆេះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ អគ្គីភ័យនេះ ដែលបានឆាបឆេះផ្ទះស្លឹកមួយកន្លែង បានបន្សល់ទុកនៅសាកសព២ ដែលជាសាកសពកុមារអាយុ២ឆ្នាំ និងសាកសពម្តាយអាយុ៣៨ឆ្នាំ។

ជាលទ្ធផលនៃការស៊ើបអង្កេត ស្ត្រីអាយុ៤៦ឆ្នាំម្នាក់ និងបុរសអាយុ៤០ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចោតពីបទល្មើសឃាតកម្មទៅលើកុមារ, បទល្មើសឃាតកម្មគិតទុកជាមុន និងបទល្មើសរំលោភទៅលើស្ត្រីរងគ្រោះ និងបទល្មើសបង្កអគ្គីភ័យ។

យើងរំពឹងថាជនជាប់ចោតទាំង២នាក់ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ក្នុងថ្ងៃនេះ។

នេះគឺជាការស៊ើបអង្កេតដ៏លំបាកមួយ ទៅលើករណីឃាតកម្មដ៏ឃោរឃៅ និងសាហាវព្រៃផ្សៃ។

ជាកិច្ចការដ៏ល្អប្រសើរ ដែលត្រូវបានធ្វើឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអង្គភាពការពារកុមារ (CPU)។ យើងសង្ឃឹមថាការឃាត់ខ្លួននេះ អាចផ្តល់ជាយុត្តិធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post