header ads

Sponsor

ដ្បិតមិនទាន់មានការធ្វើតេស្តតាមបែបវិទ្យាសាស្រ្ត DNA ក្តីតែមហាជនមួយភាគធំបានទទួលស្គាល់ថាអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំ លោក បឺត សំរេច ជាតំណក់ឈាមបស់លោក ស៊ិន ស៊ីសាមុត។ ថាជីវិតលោក បឺត សំរេច ខ្វះភាពកក់ក្តៅពីឪពុកម្តាយបង្កើតហើយបើមកដឹងពីជីវិតស្នេហារបស់លោកក៏កម្សត់ផងដែរ ។

ដ្បិតលោកយាយ ខាវ ថតញ៉ុត បង្ហាញជំហមិនចង់ឱ្យកូនស្រីតែមួយមកធ្វើតេស្ត DNA ជាមួយលោក បឺត សំរេច ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្តី តែមកទល់ពេលនេះក៏មានការទម្លាយភស្តុតាងជាហូរហែដែលសរបញ្ជាក់ថាលោក បឺត សំរេច ជាកូនប្រុសរបស់លោក ស៊ិន ស៊ីសាមុត  ហើយថ្មីៗនេះក៏មានការលាតត្រដាងពីជីវប្រវត្តិយ៉ាងលម្អិតតាមរយៈឯកឧត្តម សៀង ណាំ ដែលបានសួរនាំជាមួយលោក បឺត សំរេច ដែលស្តាប់ហើយពិតជាកម្សត់ជាខ្លាំង។

អ្វីដែលកត់សម្គាល់ក្រោយលាតត្រដាងថាលោកជាកូនប្រុសឥតខាន់ស្លារបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ពេលនេះលោក បឺត សំរេច ក៏បានលាតត្រដាងជីវិតស្នេហារបស់លោកដល់សាធារណជនដោយមិនមានការលាក់លៀម។  

លោក បឺត សំរេច បានរៀបការនៅប្រទេសថៃនៅក្នុងឆ្នាំ ២០១១ ដោយមានកូនបីនាក់កូនច្បងជាកូនស្រី តែក្រោយ កូនប្រុសពៅរបស់លោកមានវ័យ ៣ឆ្នាំ ភរិយារបស់លោកទៅមានអ្នកថ្មីហើយសព្វថ្ងៃលោករស់នៅជាមួយកូនប្រុសពីរនាក់។សព្វថ្ងៃកូនប្រុសទាំងពីររបស់លោក បឺត សំរេច រស់នៅទីក្រុងភ្នំពេញដោយមានការមើលថែទាំពីអ៊ំស្រីខាងម្តាយចិញ្ចឹម។ កូនរបស់លោកមានឈ្មោះ ផល ជាពេជ្រ និងផល ជាពី ។

ជាមួយនឹងការរៀបរាប់របស់លោក បឺត សំរេច បានធ្វើឱ្យមហាជនមានការក្តុកក្តួលជាខ្លាំង ដោយម្នាក់ៗបានលាន់មាត់ថាលោកជាឪពុកខ្វះភាពកក់ក្តៅពីឪពុកម្តាយបង្កើតហើយមកកូនៗរបស់លោកកំព្រាម្តាយទៀតពិតជាអាណិតខ្លាំងណាស់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post