header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាប៉ុន្មានថ្ងៃនេះ ចំប៉ីខ្មៅ បានចេញវីដេអូទាមទារឱ្យតារាសម្តែង ចន ច័ន្ទលក្ខិណា យកបុរសហូបផ្លែទុររន ដៀលអ្នកក្រមកឡាយវីដេអូសុំទោស ហើយថែមទាំងអះអាងថានឹងដាក់ញត្តិទៅក្រសួងពាក់ព័ន្ធថែមទៀតផង ។ ប៉ុន្តែជាលទ្ធផលអ្នកនាង ចន ច័ន្ទលក្ខិណា មិនបានចេញប្រតិកម្មឆ្លើយតបដល់ ចំប៉ីខ្មៅ នោះទេ ។ មហាជនជាច្រើនលាន់មាត់ថាក្រោយលោក ហេង ឡុង ក្លាយជាឧកញ៉ាអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មិនបានសម្តែងអាការៈឆេវឆាវដូចមុនឡ៉ើយ។

គេចាំបានថាកន្លងមកតារាសម្តែង ចន ច័ន្ទលក្ខិណា តែងបង្ហោះសាររៀបរាប់ ឬ បង្ហាញមតិរបស់ខ្លួនចំពោះរឿងមួយចំនួននៅតាមបណ្តាញសង្គមហើយជារឿយៗអ្នកនាងតែងមានប្រតិ កម្មតបវិញភ្លាមឬចំពោះបុគ្គលរូបណាមួយដែលមានរឿងរ៉ាវជាមួយអ្នកនាង​។

ប៉ុន្តែចុងក្រោយនេះតារាសម្តែងដែលមានមុខតំណែងជាប្រធានសមាគមសិល្បៈរូបនេះហាក់មិនចិត្តត្រជាក់រក្សាភាពស្ងប់ស្ងាត់មិនប្រតិកម្ម ដូចមុនឡើយ ។ ជំហរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានអ្នកលេងបណ្តាញសង្គមកត់សម្គាល់ឃើញថាចាប់ផ្តើមប្លែកក្រោយពីគូស្នេហ៍អ្នកនាង ហេង ឡុង ក្លាយជាឧកញ៉ា ។

ជាក់ស្តែងដូចជាពេលនេះបើទោះ ចំប៉ីខ្មៅ កំពុងកើតទុក្ខមិនសុខចិត្តក្តី តែអ្នកនាង ចន ច័ន្ទលក្ខិណា មិនខ្វល់ខ្វាយតបតអ្វីឡើយ ។ ពោលអ្នកនាងកំពុងបង្ហាញសកម្មភាពជួយដល់តារាសម្តែង អេង វ៉ាណង ដែលកំពុងមានជំងឺមហារីកសុដនដំណាក់កាលទីបីនឹងកំពុងមានជីវភាពខ្វះខាតខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post