header ads

Sponsor

កាន់តែកៀកដល់ថ្ងៃរៀបការចំណងស្នេហារបស់អ្នកជំនួញអនឡាញដ៏ល្បីម៉ាក់ អ៊ីអ៊ី និងឧក ញ៉ា យឹម តាស្រង់ កាន់តែស្អិតរមួតដែលគេតែងតែឃើញអ្នកទាំងពីរបង្ហាញកាយវិការផ្អែមល្ហែមនៅក្នុងការឡាយវីដេអូ ។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានលាន់មាត់ថាកុំស្វីតពេកលាក់់ៗខ្លះទៅខ្មាស់កូន ...។

ថ្មីៗនេះម៉ាក់ អ៊ីអ៊ី បានលើកយកការបញ្ចេញមតិមិនពេញចិត្តចំពោះការបង្ហាញភាពផ្អែមល្ហែម របស់ខ្លួន ជាមួយដៃគូ យឹម តាស្រង់ ដោយអ្នកខ្លះបាននិយាយ«ចែ ស្វីតណាស់តែកូនធំៗហើយលាក់កូនផងខ្មាស់កូន» «កូនធំហើយប្រយ័ត្នកូនយកតម្រាប់តាម»ជាដើម ។ ក្នុងនោះ ម៉ាក់ អ៊ីអ៊ី ក៏បានលើកឡើងថាកូនរបស់អ្នកស្រី អ្នកស្រីជាអ្នកបង្រៀនដោយផ្ទាល់ដោយ ឱ្យស្រឡាញ់ប៉ាមិនថាប៉ាដើម ឬប៉ាទីពីរឡើយ ។

មិនតែប៉ុណ្ណោះកូនរបស់អ្នកស្រីក៏ចង់ឃើញអ្នកស្រីនិងប៉ាចេះស្រឡាញ់គ្នា ។ សូម្បីតែអ្នកស្រីខ្លួនឯងក៏សប្បាយចិត្តនៅពេលដែលឃើញឪពុកម្តាយរបស់ខ្លួនដែលមានអាយុច្រើនៗទៅហើយចេះផ្អែមល្ហែមដាក់គ្នានិងថើបគ្នាជាដើម ។

បើទោះបីជាមានវ័យច្រើននឹងជាពោះម៉ាយ និងមេម៉ាយក្តី តែអ្នកជំនួញម៉ាក់ អ៊ីអ៊ី និងឧកញ៉ា យឹមតាស្រង់ នៅតែមានគម្រោងរៀបការទៅតាមប្រពៃណីដែលពិធីមង្គលរបស់ពួកគេបានរៀបចំរួចរាល់អស់ហើយដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដាខាងមុខនេះនៅសណ្ឋាគារមួយនៅលើកំពូលភ្នំបូកគោដោយមានអ្នកចូលរួមប្រមាណជា២០តុប៉ុណ្ណោះ ។ មូលហេតុដែលរៀបចំនៅក្នុងខែក្រោយនេះដោយសារម៉ាក់ អ៊ីអ៊ី បញ្ជាក់ថាជាពេលវេលាដែលកូនៗវិស្សមកាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post