header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីថ្ងៃទី ៣០ ម្សិលមិញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ថានឹងឈប់លេងហ្វេសប៊ុកដែលមានអ្នកតាមដានជាង ២.២លាននាក់ដោយងាកមកប្រើតេឡេក្រាម និងតិកតុកវិញ ។ ប៉ុន្តែនៅថ្ងៃនេះអ្នកឧកញ៉ា បានប្តូរចិត្តមកប្រើដោយសារមានក្រុមបរទេសឌឺខ្លាំង។បន្ថែមពីលើនេះគេបានឃើញម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីរូបនេះបានចែករំលែករូបភាពបន្តជាប់គ្នារដឹកខុសពីពេលធម្មតាទៀតផង។

គេចាំបានថាកាលពីថ្ងៃទី ៣០ មិថុនា ម្សិលមិញនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារច្បាស់ៗថា«ខ្ញុំសម្រេចនិងបញ្ឈប់ប្រើ account facebook pageខ្ញុំចោល ដែលមានអ្នកតាមដានទស្សនា 2.2លាននាក់ដោយមកប្រើអាខោនតេឡេក្រាមនិង tik tok វិញ។សូមបងប្អូនមកប្រើប្រាស់តេឡេក្រាមនិង tik tok ខ្ញុំដើម្បីតាមដានព័ត៌មានផ្សេងៗ។ខ្ញុំនឹងព្យាយាមធ្វើការចាប់ពីថ្ងៃស្អែកទៅដើម្បីចាកចេញ»។ មិនតែប៉ុណ្ណាះអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនធំប៉ុណ្ណាបើរំលោភអធិបតេយ្យភាពមានគោលបំណង ផ្ដួលរំលំបំផ្លាញសន្តិភាព យើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់ ។

ប៉ុន្តែអ្វីៗបានផ្ទុយពីការលើកឡើងដោយសារនៅក្នុងថ្ងៃទី ០១កក្កដា នេះ អ្នកឧកញ៉ាវ័យក្មេងរូបនេះនៅតែបន្តប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាធម្មតាដោយបានបញ្ជាក់ពីមូលហេតុដែលអ្នកឧកញ៉ានៅតែប្រើប្រាស់បណ្តាញសង្គមចែកចាយទូលំទូលាយនេះថា«ក្រុមបម្រើបរទេសទាំងឡាយអ្នកឌឺខ្ញុំពេកខ្ញុំសម្រេចមិនទាន់លុប facebookខ្ញុំ ទុកសំពងអ្នកសិន ខ្ញុំមិនល្ងង់ពេកទេបើសិនដល់ពេល ខ្ញុំលុបក៏មិនទាន់ហួសពេល»។

គួរបញ្ជាក់ផងដែរថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឈប់ប្រើប្រាស់ហ្វេសប៊ុក បន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រកាសឈប់ប្រើហ្វេសប៊ុកនៅថ្ងៃទី ២៩ មិថុនា ដែលមានអ្នកចូលរួមជាង ១៤លាននាក់ដោយងាកមកប្រើបណ្តាញតេឡេក្រាម និង តិកតុកវិញម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post