រឿងមួយកម្រ និងកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីប្ដីប្រពន្ធមួយគូ បានឱ្យដឹងថា កុងធនាគារត្រូវបានចោរហែកចូលលួចយកលុយអស់រហូត ១០ ម៉ឺនដុល្លារ ត្រឹមរយៈពេលមិនដល់ ៣ម៉ោងផង តាមរយៈការបន្លំធ្វើជាម្ចាស់លេខទូរស័ព្ទជនរងគ្រោះ ហើយទៅបើកលេខពីក្រុមហ៊ុនទូរស័ព្ទ ដើម្បីយកមក «គ្រប់គ្រង» រហូតឈានទៅដល់ការចូលទៅកុងធនាគារ ដែលពិតរឿងមិនគួរឲ្យជឿសោះ។
តាមរយៈអាខោនហ្វេសបុកលោក Chhuy Bunleng បានរៀបរាប់ឱ្យដឹងថា៖
«រូបចោរខាងក្រោមបន្លំជាខ្ញុំ ហេីយបេីក Sim Metfone បាន ខ្ញុំពិតពិបាកចិត្តណាស់ លេខទូរសព្ទMetfoneរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាអ្នកប្រេី ហេីយក៏ប្រេីសម្រាប់កុងABAគាត់ដែរ ផ្តេីមចេញពី Metfone ហេតុអ្វីបានជាបេីកសុីមMetfoneបាន ដែលមិនមែនជាម្ចាស់ទៅបេីក Sim_Metfone បាន? ហេីយបន្ទាប់មក មិនដឹងហេតុអ្វីបានអ្នកផ្សេងអាច Log in ABA Appបាន ហេីយបានវេរលុយចេញ អស់ចំនួន១០មុឺន$ ពី Account ABA
សូមបញ្ជាក់មិនដល់៣ម៉ោង អស់លុយ$100,000 (10មុឺន$) ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរអោយអាណិតណាស់ ញេីសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ ទាំងជា និងបូកលុយជំពាក់គេ ដេីម្បីបង្វិលរកសុី ពិតអាណិតប្រពន្ធ»
តាមរយៈវីដេអូផ្សាយផ្ទាល់គណនីខាងលើបានរៀបរាប់ឱ្យដឹងថា៖ «មុនកើតរឿងខាងលើនេះ បុរសជាប្តីបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានបាត់ទូរស័ព្ទនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ហើយក៏ទើបតែបើកលេខវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែ ស្រាប់តែថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ប្រពន្ធរបស់គាត់ បានប្រាប់ថាខូច SIM លែងដំណើរបាន ហើយគាត់ និងប្រពន្ធ ក៏បានទៅកាន់ក្រុមហ៊ុន Metfone នៅវេលាម៉ោងប្រហែល ៧ យប់ថ្ងៃដដែល ដើម្បីឱ្យក្រុមហ៊ុនជួយពិនិត្យមើល។
ស្រាប់តែបុគ្គលិកបានប្រាប់ថា លេខប្រពន្ធរបស់គាត់ត្រូវបានគេបើកកាលពីព្រឹកមិញរួចហើយ។ នៅពេលឮបែបនេះ ពួកគាត់ពិតជាមានការសង្ស័យជាខ្លាំង និងបានទៅកាន់ធនគារ ABA ភ្លាមៗ ដើម្បីចង់ដឹងថាតើកុងធនាគារប្រពន្ធរបស់គាត់ នៅមានសុវត្ថិភាពឬយ៉ាងណា!។ តែអ្វីដែលកាន់តែស្លុតចិត្តខ្លាំងបំផុតនោះ គឺបុគ្គលិក ABA បានប្រាប់ថា កុងធនាគាររបស់ពួកគាត់ ត្រូវបានគេដកលុយអស់ 10 ម៉ឺនដុល្លារ ហើយ។»