header ads

Sponsor

 លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេតបានបញ្ជាក់ថា៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន AKASA Media Solutions និង ក្រុមហ៊ុន AXIS Residences សម្រាប់ការចូលរួមជាដៃគូរសហការគាំទ្រ ជាមួយក្លិបបាល់ទាត់បឹងកេត ។ ការចូលរួមគាំទ្រក្នុងវិស័យកីឡាទោះជាក្នុងចំណែកណាមួយវាពិតជាមានសារៈសំខាន់ និងជាកំលាំងជំរុញក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យមួយនេះអោយមានភាពរីកចម្រើន និងមានភាពរឹងមាំដើម្បីកសាងធនធានកីឡាសម្រាប់ជម្រើសជាតិ ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ។ ជាថ្មីម្តងទៀតខ្ញុំសូមគោរពជូនពរដល់ក្រុមហ៊ុនសហការគាំទ្រទាំងពីរសូមទទួលបានជោគជ័យ និងកាន់តែរីកចម្រើនថែមទៀត ៚

ចំណែកលោក ខាំ ភូរិ តំណាងAKASA Media Solutions បានថ្លែងតាមបណ្ដាញសង្គមថា៖ អាកាសា មេឌា សឹលូសិន មានក្តីសោមនស្ស ដែលបានចូលរួមជាផ្នែកមួយនៃការផ្សព្វផ្សាយ និងលើកស្ទួយវិសយកីឡាជាតិកម្ពុជា  ហើយសន្យានៅតែបន្តគាំទ្រ ដោយក្តីគោរព និងស្រលាញ់រហូតទៅ។

ខណពេលដែល លោក យ៉ង់ វិចិត្រ តំណាងAXIS Residences បានរៀបរាប់ថា៖ ជំនួសមុខជូនលោក​អគ្គនាយក​ Edwin Low ខ្ញុំបាទ​សូម​ថ្លែង​អំណរគុណ​ដល់ក្លឹបបាល់ទាត់បឹងកេត​ ដែលបានផ្តល់​ឱកាស​អោយ AXIS Residences យេីង​ខ្ញុំក្លាយជាផ្នែកមួយរបស់ក្លឹប​ ក្នុងការ​ចូលរួម​សហការ​គ្នា​ សំដៅ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជាអោយមាន​ភាព​រីក​ចំរើន​៕​


រូបភាព៖ ក្លិបបាល់ទាត់បឹងកេត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post