header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ពិធីករប្រចាំទូរទស្សន៍ហង្សមាសលោក សុខ រ៉ាស៊ី ខណៈថ្មីៗនេះគេបានឃើញភរិយារបស់លោកបានបង្ហោះសារជាបន្តបន្ទាប់ភ្ជាប់ជាមួយរូបភាពរបស់កូនៗដែលឃើញហើយដូចជាជីវិតគ្រួសាររបស់អ្នកនាងកំពុងមានបញ្ហាល្អក់កករ ។

ខុសពីអ្នកសិល្បៈដទៃពិធីករលោក សុខ រ៉ាស៊ី កម្រដ្រាម៉ាឬចែករំលែករូបភាពផ្អែមល្ហែមនៅក្នុងជីវិតឯកជនរបស់លោកដល់មហាជននៅតាមបណ្តាញសង្គមទេ ។ បើទោះគេដឹងថាលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិងកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ចំនួនបីនាក់ក៏ដោយ ។

ប៉ុន្តែថ្មីៗនេះគេបានឃើញភរិយារបស់ពិធីករដែលកំពុងមានប្រជាប្រិយភាពរូបនេះបានបង្ហាញរូបភាពជាមួយកូនប្រុសស្រីទាំងបីនាក់របស់ខ្លួនដោយបានភ្ជាប់ជាមួយសារជាបន្តបន្ទាប់ថា«យើងអាចរស់រឹងមាំទោះគ្មានម្នាក់នោះ»«យើងអាចរស់ដោយស្នាមញញឹមទាំង4នា ក់»។

ជាមួយនឹងសារភរិយាពិធីករ សុខ រ៉ាស៊ី ធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍នឹងសង្ស័យថាជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរកំពុងមានបញ្ហា។ ក្នុងនោះគេក៏បានឃើញមានមិត្តភក្តិក្នុងបណ្តាញសង្គមចូលរួមលើកកម្លាំងចិត្តដល់ភរិយាលោក សុខ រ៉ាស៊ី ផងដែរ ។គួរបញ្ជាក់ផងដែរថាភរិយារបស់លោក សុខ រ៉ាស៊ី ក៏ជាអ្នកសិល្បៈម្នាក់ដែរ តែសព្វថ្ងៃអ្នកនាងបានងាកមកធ្វើជំនួញក្រោយពីអ្នកនាងមានកូនបីនាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post