header ads

Sponsor

ស្ងាត់ៗតារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជិតគ្រប់ខែជាមួយគូស្នេហ៍ភេទដូចគ្នាដែលឃើញហើយពិតជាពោរពេញទៅដោយក្តីសុខ ។ រូបភាពនេះត្រូវបានទម្លាយនៅក្នុងថ្ងៃខួបបួនឆ្នាំជាមួយគូស្នេហ៍ភេទដូចគ្នា ។

ប៉ុន្មានខែចុងក្រោយនេះគេសង្កេតឃើញតារាសម្តែងកូនកាត់រូបនេះមិនបានបង្ហាញវត្តមាននៅក្នុងសកម្មភាពសិល្បៈឡើយ ។ប៉ុន្តែនៅក្នុងថ្ងៃទី ០២ ម្សិលមិញនេះ ម៉ៃយ៉ា បានចែករំលែករូបភាពរបស់ខ្លួនដែលត្រៀមក្លាយជាម្តាយគេទៅហើយនោះដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា« កាដូ 4ឆ្នាំស្រលាញ់គ្នា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗ នេះហើយ 7months ទាយមើលថា អូន Girl or Boy love you papa»។

ការត្រៀមខ្លួនជាម្តាយរបស់តារាសម្តែងរូបស្រស់ ម៉ៃយ៉ា ក៏ទទួលបានចាប់អារម្មណ៍នឹងការជូនពរ សាទរពីសំណាក់មិត្តភក្តិនិងមហាជនជាច្រើន  ។ ក្នុងនោះក៏មានការចង់ដឹងថាតើកូនក្នុងផ្ទៃរបស់ ម៉ៃយ៉ា ជាកូនប្រុស ឬកូនស្រី តែយ៉ាងណានាងមិនទាន់បង្ហើបនៅឡើយទេ។

គួរបញ្ជាក់ថាតារាសម្តែងរូបស្រស់ ម៉ៃយ៉ា បានធ្វើឱ្យបុរសមិនតិចទេខកចិត្តក្រោយពីបានឃើញនាងមកភ្ជាប់ស្នេហ៍ជាមួយគូស្នេហ៍ភេទដូចគ្នា ។ ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះមិនបានខ្វល់ខ្វាយចំពោះការរិះគន់នោះឡើយពោលនាងងាកសាងស្នេហ៍យ៉ាងស្អិតរមួតជាមួយគូស្នេហ៍ជាកូនអ្នកលក់គ្រឿងអលង្ការដែលគិតមកដល់ពេលនេះមានរយៈពេលបួនឆ្នាំហើយពួកគេក៏ត្រៀមខ្លួននឹងទទួលសមាជិកថ្មីនៅក្នុងរយៈពេលជាង ពីរខែខាងមុខនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post