ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហារបស់តារាសម្តែងរូបរាងខ្ពស់ស្រឡះ លី ម៉ារីណា និងលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ កាន់តែផ្អែមល្ហែមនិងស៊ីជម្រៅ។ជាក់ស្តែងក្រៅពីបង្ហាញមុខគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធីនានាជាចំហ នោះ លី ម៉ារីណា ក៏បានបំពេញតួនាទីជាមេផ្ទះល្អសម្រាប់គូស្នេហ៍ឃើញហើយពិតជាពោរពេញទៅដោយសុភមង្គល។
ក្រៅពីការងារសម្តែង លី ម៉ារីណា ក៏មានជំនួញមួយចំនួននៅក្នុងដៃ ប៉ុន្តែយ៉ាងណាតារាសម្តែងសាច់សខ្ចីរូបនេះនៅតែឆ្លៀតចំណាយពេលសម្រាប់គូស្នេហ៍ដោយការធ្វើម្ហូបអាហារមិនខុសពីស្រ្តីមេផ្ទះនានាឡើយ ។ យ៉ាងណាមិញថ្មីៗនេះ លី ម៉ារីណា បានចែករំលែករូបភាពនៅក្នុងបណ្តាញសង្គមដោយការរៀបចំធ្វើម្ហូបសម្រាប់គូស្នេហ៍រួមនឹងសារខ្លីដែលមានអត្ថន័យយ៉ា ងចាក់ដោតថា«ពេលដែលនៅជាមួយគ្នាត្រូវចេះធ្វើល្អនឹងគ្នាហើយផ្តល់តំលៃឲ្យគ្នាទើបរក្សាចំ ណងនៃសេចក្តីស្រឡាញ់បានយូរអង្វែង មកចូលរួមអាហារពេលល្ងាចជាមួយខ្ងុំទេ»។ ជាមួយនឹងការរៀបចំអាហារយ៉ាងផ្ចិតផ្ចង់ របស់ លី ម៉ារីណា ចំពោះគូស្នេហ៍បានធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់សរសើរនិងជូនពរដល់រូបនាងគ្រប់គ្នា ។
ក្រោយពីជឿជាក់ចំពោះចំណងស្នេហាលើកទីបីនេះ លី ម៉ារីណា បានបណ្តើរគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធីនានាដោយមិនមានការលាក់លៀមអ្វីឡើយ ។ ក្នុងនោះក៏មានការសរសើរថានាងនិងគូស្នេហ៍ពិតជាស័ក្តិសមគ្នាតែម្តង ។ ខ្លះក៏លើកឡើងថាមិនយូរទេ លី ម៉ារីណា ក៏នឹងមានងារជាជំទាវមិនចាញ់មិត្តរួមអាជីពខណៈពេលនេះគូស្នេហ៍របស់អ្នកនាងលោក ទៀត ចាន់សារ ក៏មានតួនាទីជាអធិការដ្ឋាននគរបាលខណ្ឌដូនពេញផងដែរ ។ ទោះបីជាយ៉ាងណាក្តីគេមិនទាន់លេចឮដំណឹងល្អរបស់ លី ម៉ារីណា និងគូស្នេហ៍ឡើយ ៕