header ads

Sponsor

មហាជនពិតជាបានដឹងហើយថាកូនស្រីច្បងរបស់ សាពូន មីដាដា និង សឿ សុធារ៉ា គឺ សាពូន ដារ៉ាពិមាន ពិតជាមានសមត្ថភាពសិល្បៈមិនចាញ់ឪពុកម្តាយប៉ុន្មានឡើយ ទាំងការសម្តែង និងច្រៀង ។ ជាក់ស្តែងឆាប់ៗខាងមុខនេះ សាពូន ដារ៉ាពិមាន គ្រោងនឹងចេញបទដំបូងរបស់ខ្លួនដែលរំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់មហាជនផងដែរ ។

បើតាមការរៀបរាប់របស់ សាពូន ដារ៉ាពិមាន ដែលភ្ជាប់ជាមួយចំណងជើងបទចម្រៀង មានចំណងជើងថា«នៅពីក្រោយជោគជ័យគឺម៉ែ»ក្មេងស្រីវ័យជាង ១០ឆ្នាំរូបនេះបាននិយាយថា«នេះជាចម្រៀងលើកដំបូងដែលពិមាននឹងសម្ដែង ដែលត្រៀមចេញឆាប់ៗនេះ ហើយ ពិមាននឹងច្រៀងបទនេះលើកដំបូងទៀត។

សូមអ៊ុំពូមីងជួយគាំទ្រកូនផង»។ពាក្យសម្តីរបស់ សាពូន ដារ៉ាពិមាន ក៏ទទួលបានការលើកទឹកចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជា   ច្រើន ។ ជាមួយនឹងការចេញបទចម្រៀងថ្មីនេះគេក៏សង្កេតឃើញកូនស្រីរបស់ សឿ សុធារ៉ា និងសាពូន មីដាដា រូបនេះក៏ទទួលបានការជួយជ្រោមជ្រែងពីសំណាក់តារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា ផងដែរ ។

ចុងក្រោយនេះគេសម្គាល់ឃើញ សាពូន ដារ៉ាពិមាន ចាប់ផ្តើមដើរតាមគន្លងម្តាយឪពុក ដោយ បានបង្ហាញមុខនៅក្នុងការច្រៀងជាបន្តបន្ទាប់ផងដែរ ។ មួយវិញទៀតក៏មានការលើកឡើងថាកាន់តែធំ សាពូន ដារ៉ាពិមាន ក៏កាន់តែមានសម្រស់ស្រស់ស្អាត និងសុភាពទន់ភ្លន់គួរឱ្យស្រឡាញ់ ហើយកន្លងមកក៏មានការសរសើរដល់ សឿ សុធារ៉ា ដែលមានកូនស្រីច្បងចេះគិតដឹងខុសត្រូវទាំងមានវ័យនៅក្មេងនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post