header ads

Sponsor

កាន់តែក្តៅពេលនេះលោក សេង ដារ៉ា បានបញ្ជាក់ថាមានភស្តុតាងនៅក្នុងរឿងលោក បឺត សំរេច ប្រកាសថាជាកូនរបស់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត រួចរាល់អស់ហើយនៅតែបញ្ចេញតែប៉ុណ្ណោះ តែលោកក៏ជឿថាមហាជននឹងមិនពេញចិត្តចំពោះលោកដែរ។ ការលើកឡើងបែបនេះក៏មានអ្នកគាំទ្រ និងអ្នកខ្លះគិតថាមិនចាប់អារម្មណ៍ទោះកូនឬមិនមែនកូនលោក ស៊ីន ស៊ីសាមុត ក៏បន្តការគាំទ្រព្រោះលោក​ បឺត សំរេច ក៏មានទឹកដមសំនៀងពិរោះមិនធម្មតាដែរ ។

ក្នុងនាមជាអ្នកស្រាវជ្រាវប្រវតិ្តតារាចម្រៀងល្បីៗពីសម័យដើមលោក សេង ដារ៉ា បានបញ្ជាក់កាលពីថ្ងៃទី ០៩ ថាលោកបានប្រមូលភស្តុតាងគ្រប់គ្រាន់នៅក្នុងរឿងលោក បឺត សំរេច អះអាងថាជាកូនប្រុសលោក ស៊ីន ស៊ីសាមុត រួចរាល់ហើយក្រោយពីបានសំងំស្រាវជ្រាវមួយរយៈមក​។ ជាមួយរូបភាពមួយសន្លឹកលោក សេង ដារ៉ា បាននិយាយថា«សំណុំរឿងទាំងប៉ុន្មាននៅក្នុងMemory មួយនេះហើយ ចង់ទស្សនាទេ? ស្អែកទើបទៅដល់អំពេញវិញ តែខ្ញុំដឹងថា មានអ្នកខ្លះនឹងជេរខ្ញុំព្រោះរឿងនេះ...តើគួរធ្វើយ៉ាងណា»?

ជាមួយនឹងការលើកឡើងរបស់លោក សេង ដារ៉ា ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនគាំទ្រនឹងចង់ដឹងការពិតឱ្យបានច្បាស់ តែក៏មានអ្នកខ្លះបានលើកឡើងថាលោកចង់តោងល្បីនៅក្នុងរឿងលោក បឺត សំរេច នេះ ។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថាទោះរឿងពិតឬមិនពិតគួរតែលើកទឹកចិត្តដល់លោក បឺត សំរេច ព្រោះលោកក៏មានទេពកោសល្យសិល្បៈ។ណាមួយអ្វីៗត្រូវបានកប់ទៅជាមួយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត អស់ទៅហើយ ។​

ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ដឹងថាតើការពិតដែលលោក សេង ដារ៉ា គ្រោងលាតត្រដាងនោះយ៉ាងណានៅឡើយទេ ? ហើយភស្តុតាងដែលលោកប្រមូលបាននោះជាក់លាក់កម្រិតណាដែរ?មានតែរង់ចាំតាមដានទាំងអស់គ្នា។ព្រោះថាមកដល់ពេលនេះភស្តុតាងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក្នុងការធ្វើតេស្ត DNA មិនអាចទៅរួចឡើយ ខណៈលោកយាយ ខាវ ថងញ៉ុត មិនចង់ឱ្យកូនស្រីច្បងដែលមានវ័យក្បែរ ៧០ឆ្នាំទៅហើយនោះរវីរវល់នៅក្នុងការប្រកាសខ្លួនជាកូនរបស់លោក ស៊ីន ស៊ីសាមុត របស់លោក បឺត សំរេច ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post