header ads

Sponsor

ទោះមិនបានចូលរួមនៅក្នុងពិធីមង្គលរបស់កូនស្រីដែលកំពុងរស់នៅសហរដ្ឋអាមេរិកមែន តែតារាចម្រៀងរ៉េប ពូឃ្លាំង បានត្រឹមតែជូនពរនិងបង្ហាញក្តីរំភើបដោយឃើញកូនស្រីរបស់ខ្លួនមានក្តីសុខនឹងអាចរកបានស្វាមីល្អបែបនេះ។

ជឿជាក់អ្នកគាំទ្រពិតជាបានជ្រាបហើយថាមិនត្រឹមជាតារាចម្រៀងដែលមានប្រជាប្រិយភាពនាពេលកន្លងមកនោះទេ ពូឃ្លាំង ក៏ជាបុរសសម្បូរស្នេហ៍មិនធម្មតាដែរ ។ យ៉ាងណាមិញមុននឹងរៀបការជាមួយភរិយាសព្វថ្ងៃលោកក៏ធ្លាប់មានកូនស្រីជាមួយមិត្តស្រីជាជនជាតិបរទេសដែលសព្វថ្ងៃកូនស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ ពូឃ្លាំង បានបង្ហាញរូបភាពកូនស្រីនិងស្វាមីនៅក្នុងថ្ងៃពិសេសអមដោយពាក្យពេចន៍ពោរពេញទៅដោយក្តីស្រឡាញ់និងរំភើបនៅក្នុងនាមជាលោកឪពុកថា«កូនស្រីប៉ា អបអរសាទរថ្ងៃសិរីសួស្ដីរបស់កូនសម្រាប់ប៉ាកូនជាមេផ្ទះមួយដ៏អស្ចារ្យកូនជាមេគ្រួសារដ៏រុងរឿងកូនជាចុងភៅដាំស្លពូកែផ្សំគ្រឿងបានប្ដី ល្អដូច DD គ្រួសារពិតជាកូនថ្កើងបាននៅខ្មែរមានតួនាទីថៃនិយាយប្រពន្ធនិងកូនប្រុសLofeeប៉ានឹកកូនខ្លាំងណាស់ ប៉ានឹងខំឆ្លៀតពេលរកវិធីឲ្យគ្រួសារយើងជុំគ្នា ឆាប់ៗLove from daddy Mak LOFEE and MaM»។

មិនត្រឹមតែមានកូនប្រសារប៉ុណ្ណោះទេពេលនេះ ពូឃ្លាំង ថែមទាំងមានចៅទាំងនៅវ័យក្មេងថែមទៀត ។ ជាមួយនឹងការបង្ហាញរូបភាពរបស់ ពូឃ្លាំង ក៏ទទួលបានការចូលរួមត្រេកអរ និងសាទរពីសំណាក់មហាជនជាច្រើន ។ កន្លងមកកូនស្រីរបស់ ពូឃ្លាំង ក៏ធ្លាប់មកលេងស្រុកខ្មែរ និងបានចូលរួមនៅក្នុងពិធីមង្គលការរបស់លោកផងដែរ ។សព្វថ្ងៃ ពូឃ្លាំង ក៏បានវិលចូលសិល្បៈវិញហើយក៏ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនបើទោះលោកមានវ័យជ្រេបន្តិច នឹងមានភរិយានិងកូនទៅហើយក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post