header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអ្នកលេងបណ្តាញសង្គមតិកតុកម្នាក់បានបង្ហាញអារម្មណ៍រំភើបក្រោយពីបានឮបទចម្រៀងជាភាសាខ្មែររបស់តារាចម្រៀងដែលកំពុងមានឈ្មោះល្បី វណ្ណដា ត្រូវបានចាក់ផ្សាយជាសាធារណៈនៅប្រទេសថៃ។ ខណៈកន្លងមកឮបទចម្រៀងខ្មែរចាក់នៅតាមតូបលក់របស់ជនជាតិខ្មែរតែប៉ុណ្ណោះ។

ជឿជាក់ថាមហាជនជាច្រើនពិតជាបានជ្រាបច្បាស់ហើយថា វណ្ណដា គឺជាតារាចម្រៀងដែលមានសមត្ថភាពម្នាក់ព្រោះលោកបានធ្វើឱ្យបរទេសមិនតិចទេបានស្គាល់នូវបទចម្រៀងក៏ដូចជាវប្បធម៌ខ្មែរដែលលោកបាននាំយកតាមរយៈការចេញសម្តែងនៅក្នុងការប្រគំតន្ត្រីធំៗជាលក្ខណៈអន្តរជាតិ នាពេលកន្លងមក ។ មួយរយៈមុន វណ្ណដា ក៏ជាតារាចម្រៀងខ្មែរដំបូងគេដែលត្រូវចាត់បញ្ចូលក្នុងតារាចំណាត់ថ្នាក់តារាល្បីៗនៅអាស៊ីផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះក៏មានអ្នកលេងតិកតុកមួយបានបង្ហាញអារម្មណ៍រីករាយដោយបានបង្ហោះសារខ្លីដែលមានអត្ថន័យថា«កុំតែ វណ្ណដា ទេកុំអីមិនបានឮសំឡេងតារាយើ ងច្រៀងតាមសាធារណៈចឹងទេ ៨ឆ្នាំហើយទៅថៃមិនដែលឮបើឮគ្រាន់តែឮអ្នកខ្មែរចាក់ស្តាប់តាមតូប»។ការលើកឡើងរបស់ម្ចាស់តិកតុករូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការរំភើបជាខ្លាំង ។ បើតាមការបញ្ជាក់របស់ម្ចាស់គណនីយតិកតុករូបនេះបានឱ្យដឹងថាបទដែលលោកបានឮជាសាធារណៈនៅប៉ាតាយ៉ានោះគឺបទដែលមានចំណងជើងថា «Bong»ដែល វណ្ណដា បានច្រៀងជាមួយតារារ៉េបជនជាតិថៃលោក OG BOBY ដែលបានចេញជាផ្លូវការកាលពីអំឡុងចុងឆ្នាំ ២០២២។

ងាកមកតារារ៉េប វណ្ណដា ធ្លាប់បាននិយាយថាគោលដៅធំរបស់លោកចង់ឱ្យបរទេសស្គាល់ថាសិល្បៈខ្មែរដើរដល់កម្រិតណាហើយយើងមានតែការអភិវឌ្ឈនទៅមុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post