អតីតតារាសម្ដែង អ្នកនាង សឿ សុធារ៉ា ទទួលបានម៉ូតូមួយគ្រឿងទាំងកក់ក្ដៅទៀតហើយ ខណៈកន្លងមកក៏ធ្លាប់ទទួលបានផ្ទះមួយខ្នងជាទីជម្រកពីឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែរ។
តាមរយៈសារមួយនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកនាងបានឱ្យដឹងថា៖
«ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនឱ្យម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ ឱបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ🙏 កូនហើយចៅៗ សូមថ្លែងអរគុណណាស់ ដល់លោកពុករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះអំណោយនិងថវិការដែលផ្តល់ឱ្យកូន និងចៅៗ ដែលផុសចេញពីដួងចិត្តប្រណី មេត្តាពិត»។