នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមមានការចែករំលែកឡើងវិញ ប្រសាសន៍សម្ដេចតេជោ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមកាល ទី១៦ ខែសីហា ឆ្នាំ២០២០ ដោយក្នុងវីដេអូនោះត្រូវបានគេកាត់នូវខ្លឹមសារដើមចេញច្បិចយកតែខ្លឹមសារតែបន្តិចប៉ុណ្ណោះ ។
តាមរយៈវីដេអូខ្លីនោះឃើញមានជាប់ប្លង់ ត្រង់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី យកដៃជូតញើស ត្រូវបានគេលើកឡើងថាជូតទឹកភ្នែកស្ដាយស្រណោះ ដែលត្រូវបានឯកឧត្តមចាត់ទុកថាជាការញុះញង់ ដើម្បីចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។
តាមរយៈសារមួយនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បានលើកឡើងឆ្លើយតប និងបកស្រាយចម្ងល់ថា៖
«ខ្ញុំបានឃេីញវីដេអូនេះដែរតែខ្ញុំមិនទម្លាប់តបតទេ ដេីម្បីកុំអោយប្រីយមិត្តយើងមានចម្ងល់តទៅមុខទៀត ខ្ញុំសូមជំរាបថានាឱកាសនោះខ្ញុំឈឺភ្នែក នៅពេលត្រូវចំណាំងថ្ងៃចាំងមកចំ វាហូញេីសចូលភ្នែកខ្ញុំក៏ជូតញេីសនេះចេញទៅ ជិតមួយជីវិតរបស់ខ្ញុំទៅហេីយ មិនដែលបានក្បត់គណបក្សប្រជាជនកម្ពុជាម្តងណាឡេីយ ។ អោយតែជិតដល់ថ្ងៃបោះឆ្នោតម្តងៗ ពួកគេតែងតែប្រឌិតរឿងប្លែកៗ ជាពិសេសពួកគេតែងតែ យករូបខ្ញុំទៅដាក់បញ្ចូលដេីម្បីជាការញុះញង់ ដេីម្បីយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ »។
ខាងក្រោមនេះជាប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនទាំងឡាយ ដែលញុះញង់បំភ្លៃអំពីរឿងព្រំដែន៖