មានការចាប់អារម្មណ៍ខ្លាំងខណៈថ្មីៗនេះស្ត្រីម្នាក់បានបង្ហាញការខឹងសម្បារក្រោយឃើញកូនប្រុសរបស់ខ្លួនមានស្នាមនៅត្រចៀកដោយសារអ្នកគ្រូបង្រៀនក្តិច។ តែយ៉ាងណាអ្នកគ្រូដែលបានប្រព្រឹត្តរឿងនេះក៏បានសុំទោសស្ត្រីជាម្តាយដោយបញ្ជាក់ថាមកខ្លួនខឹងក្មេងនោះខ្លាំងដោយសារនិយាយមិនស្តាប់ ។ ទោះបីជាយ៉ាងនេះក្តីការបង្ហោះរបស់ស្ត្រីជាម្តាយក្មេងប្រុសរូបនោះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ផងដែរ។
គណនីយមួយដែលមានឈ្មោះថា Ei Lin បានបង្ហោះសារភ្ជាប់ជាមួយរូបភាពស្នាមនៅត្រចៀកកូនប្រុសស្ទើរមើលមិនឃើញថា«សាលារៀនខេមរដ្ធទំនប់ចាន់ថ្នាលគ្រូប្រចាំក្នុងថ្នាក់បានប្រើហិង្សាមកលើកូនប្រុសរបស់ខ្ញុំ(ក្តិចស្លឹកត្រចៀកឡើងចេញឈាមនិងជ័រត្រសក់)ដោយការសួរនាំរបស់នាងខ្ញុំជាម្ដាយគឺគ្រូប្រចាំថ្នាក់របស់គាត់គ្មានទំនួលខុសត្រូវនិងគ្មានដំណោះស្រាយជាមួយនឹងខ្ញុំជាអាណាព្យាបាលរបស់កូនខ្ញុំផ្ទាល់ ហើយព្រមទាំងបានឆ្លើយនិងសារភាពថាគាត់បានប្រព្រឹត្តអំពើមិនគប្បីមកលើកូនប្រុសខ្ញុំពិតមែន។ដូចនេះសូមបងប្អូនអាណាព្យាបាលទាំងអស់សូមធ្វើការប្រុងប្រយ័ត្ន។និងស្រាវជ្រាវឲ្យបានម៉ត់ចត់ក្នុងការដាក់កូនចូលសាលាមួយនេះដើម្បីរៀន សូមជួយស៊ែរផង ចាសូមអរគុណ»។
បើតាមសារដែលស្រី្តរូបនោះបានឆ្លើយឆ្លងជាមួយអ្នកគ្រូបានឱ្យដឹងថាមូលហេតុដែលអ្នកគ្រូខឹងនិងក្តិចស្លឹកត្រចៀកបែបនេះដោយសារក្មេងប្រុសនេះចេញក្រៅតុជាច្រើនដងហាមមិនស្តាប់ ។ តែយ៉ាងណាគេក៏បានឃើញអ្នកគ្រូនោះបានសុំទោសម្តាយក្មេងប្រុសរូបនោះរួចរាល់ដែរ ។អ្វីដែលគួរឱ្យកត់សម្គាល់ការបង្ហោះរបស់ស្ត្រីជាម្តាយក្មេងប្រុសរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ជាច្រើនដោយម្នាក់ៗបានខមិនថា«ចែទុកកូនបង្រៀនខ្លួនឯងទៅកុំអោយគេវ៉ៃអោយកូនរៀននាំតែចេះទេសុទ្ធតែគ្រូធ្វើបាបបើកូនមិនខុសគ្មាននរណាម្នាក់គេស្តីគេថានិងវ៉ៃទេកូនមិនចេះបន្ទោសគ្រូកូនខូចបន្ទោសគ្រូគ្រូវ៉ៃបន្ទោសគ្រូ គ្រូចាំតែខុសសុទ្ធតែគេតែនិងស្ករតើចែមានបង្រៀនកូនទេក្នុងមួយថ្ងៃៗ មានតាមដានកូនទេចែ បើកូនចែមានកំណើត មិនខុស គ្មាននរណាវ៉ៃកូនចែទេ»
«ទទួលយកអត់បាន ឈប់អោយកូនទៅរៀននៅ»«ទុកឱ្យកូនអ៊ីងាប់នៅផ្ទះទៅមិនបាច់ឱ្យទៅរៀនទេ បើកូនអ៊ីមិនខូចមិនរញ៉េរញ៉ៃក៏គ្រូមិនវ៉ៃដែរ យល់»«គាត់ខំសុំទោសហើយទទួលកំហុសទៀតតែមីងមិនយល់ពីគេសោះ តែចង់អោយគេយល់ពីខ្លួនឯងយល់ល្អយកមកផ្ទះបង្រៀនខ្លួនឯងទៅ» «ជំនាន់ខ្ញុំរៀនគ្រូវៃសុទ្ធក្រញ៉ុមជើងឆ្កែវ៉ៃឡើងបែកឈា..មក្រចកសំខាន់ម៉ែប្រាប់គ្រូទុកតែឆ្អឹងអោយគាត់បានហើយ»៕