header ads

Sponsor

កម្មវិធី App Happy Watch99-Angkor Social Media ដែល​ជាApp ផ្លូវ​ការ​របស់សម្ដេចតេជោ ហ៊ុន សែន បាន​នឹង​កំពុង​ផ្សាយ​សាកល្បង​ទូរទស្សន៍តេជោ SPM HD TV ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​ និងក្រៅប្រទេស។

នេះ​បើ​តាម​ការ​សរសេរនៅក្នុងបណ្ដាញតេឡេក្រាម​របស់​សម្ដេចតេជោនា​យប់​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងបណ្ដាញតេឡេក្រាមរបស់សម្ដេចតេជោបានសរសេរថា “សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​អំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់ព័ត៌មាន​ឆាប់រហ័ស​តាមរយៈ ”​ទូរទស្សន៍​តេ​ជោ SPM-HD TV”​។

ក្រៅពី​ការ​ទស្សនា​ទូរទស្សន៍​តេ​ជោ (HD TV), Happy Watch កំពុង​រៀបចំ​បន្ថែម​នូវ​ទម្រង់​មួយ​ចំនួន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​យុវវ័យ​កំពុង​និយម​ប្រើ​ស្រដៀង​នឹង facebook, Titk Tok, Youtube, Live ដែល​នឹង​បន្ត​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ Happy Watch បង្កើត​និង​គ្រប់គ្រង​ដោយ​ខ្មែរ និង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​។

សូម​បងប្អូន​ទាញយក (download) Happy Watch មក​ដាក់​ក្នុង​ទូរ​សព្ទ​ដៃ​ដើម្បី​ទទួលបាន​ព័ត៌មាន​សម្តេច​តេ​ជោ​បាន​រហ័ស​ជា​វីដេអូ (HD TV) ដែល​មាន​សម្លេង​,​ ពណ៌ និង​រូបភាព​ភ្លឺ​ច្បាស់​ល្អ និង​ពី​ស្ថានីយ​ទូរទស្សន៍​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​យើង​អាច​ទស្សនា​បាន​នៅ​គ្រប់​ទីកន្លែង​ដោយ​គ្រាន់តែ​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត (internet)​។

Download “Happy Watch99” ជាមួយ QR Code នេះ

*​ក្រោយពី​បាន Download ហើយ​គឺ​ចុច​លើ “Live TV” នៅ​ជួរ​ក្រោម ដើម្បី​ទស្សនា​ទូរទស្សន៍ SPM HD TV និង​ប៉ុ​ស្តិ៍ TV ជាច្រើន​ទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post