header ads

Sponsor

ទោះមិនទាន់មានអំណះអំណាងជាក់លាក់ដែលបញ្ជាក់ថាលោក បឺត សំរេច ជាកូនប្រុសអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏ដោយ តែថ្មីៗនេះក៏មានការលេចចេញនូវភស្តុតាងខ្លះៗដែលបញ្ជាក់ថាអ្នកស្រី ធីម វិជ្ជរ៉ា ពិតជាធ្លាប់មានទំនាក់ទំនងជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ពិតមែន ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះលោក បឺត សំរេច បានប្រាប់ថាកន្លងមកលោកក៏ធ្លាប់ទម្លាយថាខ្លួនជាកូនលោក ស៊ីន ស៊ីសាមុត ប្រាប់លោក  ស៊ីន ចាន់ឆាយ៉ា ដែរ តែលោកមិនជឿថែមទាំងនិយាយពាក្យមួយនេះដែលធ្វើឱ្យលោកបាក់ទឹកចិត្តផងដែរ ។

មិនមែនទើបតែលាតត្រដាងថាខ្លួនជាកូនប្រុស ស៊ីន ស៊ីសាមុតនៅក្នុងឆ្នាំ ២០២៣ ទេ កន្លងមកលោក បឺត សំរេច ធ្លាប់ប្រាប់គេឯងជាច្រើនដែរ តែមិនមានអ្នកជឿសម្តីរបស់លោក។ មិនតែប៉ុណ្ណោះអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំ រូបនេះក៏ធ្លាប់យករឿងនេះទៅប្រាប់ដល់កូនប្រុសទីពីររបស់លោក ស៊ីន ស៊ីសាមុត គឺលោក ស៊ិន ចាន់ឆាយ៉ា ផងដែរ។ នៅក្នុងបទសម្ភាសជាមួយលោក អ៊ឹម ជីវ៉ា  លោក បឺត សំរេច បានរំឮកថា កាលលោក ស៊ីន  ចាន់ឆាយ៉ា នៅរស់លោកធ្លាប់ទៅជួបលោក ស៊ីន ចាន់ឆាយ៉ា នៅកន្លែងច្រៀងមួយដោយបានប្រាប់ថាខ្លួនជាកូនរបស់លោក ស៊ីន ស៊ីសាមុត តែលោក ស៊ីន ចាន់ឆាយ៉ា មិនបានជឿដោយគៀសដៃលោកចេញហើយតបថាលោកនិយាយឆ្កួតៗដែលធ្វើឱ្យលោក បឺត សំរេច ចាប់ផ្តើមបាក់ទឹកចិត្តចាប់ ពីពេលនោះមក ។

ទោះមិនទាន់ទទួលស្គាល់ ១០០ភាគរយថាលោក បឺត សំរេច ជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏ពិតមែន តែគេសង្កេតឃើញមហាជនជាច្រើនបានសម្តែងការអាណិតអាសូរក្រោយពីបានឃើញការតស៊ូរបស់លោកតាំងពីក្មេងរហូតដល់បច្ចុប្បន្ន ។ ពេលនេះដេរលោកក៏ទទួលបាននូវជំនួយជាបន្តបន្ទាប់ទាំងផ្ទះវីឡានិងទឹកប្រាក់ជាបន្តបន្ទាប់ពីសំណាក់សប្បុរជននានា។ ក្នុងនោះក៏មានសប្បុរជនខ្លះថែមទាំងមានបំណងចង់ជួយជាទុនសម្រាប់ឱ្យលោក បឺត សំរេច បើកជាក្រុមតន្ត្រីផ្ទាល់ខ្លួនថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post