កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនការងារសន្តិសុខ បានកោះហៅបុរសជាអង្គរក្សឯកជនចំនួន៤នាក់ ដែលបានប៉ះទង្គិចពាក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរម្នាក់ ដើម្បីឱ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈរួចហើយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។
គួរជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ មានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបុរសជាអង្គរក្សចំនួន៤នាក់ ដែលជិះម៉ូតូតាមពីក្រោយរថយន្តទំនើបមួយគ្រឿង ដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ។