នៅប្រមាណជាបីថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀងរ៉េប វណ្ណដា នឹងបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីមួយនៅប្រទេសជប៉ុន ។បើទោះមិនបានទៅទស្សនាផ្ទាល់តែអ្នកគាំទ្របានបង្ហាញក្តីរំភើបជំនួសអាយដលរបស់ខ្លួនដែលរូបភាពកំពុងត្រូវបានអណ្តែតឡើងលើផ្ទាំង LEDនៃទីក្រុងតូក្យូប្រទេសជប៉ុន។
គេចាំបានថាតារាចម្រៀងសម្បូរសាក់ វណ្ណដា ជាតារារ៉េបដំបូងគេដែលបានបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីធំៗដែលមានដូចជានៅក្នុងប្រទេសថៃនាពេលកន្លងមកដោយប្រជុំជាមួយតារាល្បីៗដែលមានតម្លៃខ្លួនខ្ពស់កប់ពពក ។ ជាក់ស្តែងនៅក្នុងថ្ងៃទី ១៦ខាងមុខនេះលោក ក៏នឹងត្រូវត្រៀមខ្លួនទៅសម្តែងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុននៅក្នុងក្លឹប RAISE។ ខណៈការប្រគំតន្រ្តីកាន់តែខិតមកដល់គេក៏បានឃើញផ្ទាំងរូបភាពរបស់តារារ៉េប វណ្ណដា ជាមួយតារារ៉េបល្បីជនជាតិជប៉ុន Awich លេចឡើងព្រមគ្នានៅលើផ្ទាំងពាណិជ្ជកម្មដ៏ធំនៅទីក្រុងតូក្យូដែលកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រកាន់តែបង្ហាញអារម្មណ៍រំភើបបើទោះមិនបានទៅ ទស្សនាការប្រគំតន្រ្តីរបស់ វណ្ណដា ដោយផ្ទាល់នៅទីនោះក្តី ។
វណ្ណដា ជាតារារ៉េបដំបូងគេដែលមានសមត្ថភាពឱ្យប្រទេសជិតខាងបានស្គាល់នូវសិល្បៈរបស់ខ្មែរដែលគេអាចឃើញតាមរយៈបទចម្រៀងជាច្រើនរបស់លោកនាពេលកន្លងមក ។ រហូត ម្ចាស់ផលិតកម្មបារមី ឡូរ៉ា ម៉ម បានលាន់មាត់សរសើរថាបើតារាជំនាន់ក្រោយរូបណាចង់មានជោគជ័យឱ្យយកគំរូតាម វណ្ណដា ផងដែរ ៕