header ads

Sponsor

ភ្នំពេញ៖​ ក្រោយពីមានការភ្ញាក់ផ្អើលទាក់ទងនឹងរឿងមន្ត្រីនគរបាលខណ្ឌកំបូលម្នាក់បានប្រើប្រាស់ហិង្សា ពេលនេះអាជ្ញាធរបានទទួលពាក្យបណ្ដឹងហើយ និងធ្វើការកោះហៅជនបង្កឱ្យចូលបំភ្លឺ និងបន្តនិតិវិធីពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សានេះ។

នេះបើយោងតាមការបញ្ជាក់ពី​ លោកឧត្តមសេនីយ៍ត្រី​ សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៣​ បានបញ្ជាក់ថា​៖

« រហូតមកដល់ពេលនេះអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល​ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះរួចរាល់ហេីយ​។ ទន្ទឹមនេះអាជ្ញាធរក៏បានធ្វើការកោះហៅជនបង្កហឹង្សាចូលបំភ្លឺ​ ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធីពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានេះ។»

សូមជម្រាបជូនថា ករណីប្រើអំពើហិង្សាដែលដែលមានការភ្ញាក់ផ្អើលនេះបង្កឡើងដោយបុរសម្នាក់​ ឈ្មោះ​ ប៉ែន នុត ជានាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ ទៅលើនារីម្នាក់ដោយ ក្នុងហេតុការណ៍នោះ​ ស្ត្រីរងគ្រោះបានស្រែកដង្ហើយរកយុត្តិធម៌​ ខណៈដែលបុរសប្រើប្រាស់អំពើហិង្សាជាមន្ត្រីអនុវត្តច្បាប់​ បែរជាល្មើសច្បាប់បង្កជាហិង្សាទៅលើស្ត្រីរងគ្រោះ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងមានចំណាត់ការលើករណីនេះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post