header ads

Sponsor

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជា១២នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការៈ ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទាន មីឆាដែលលក់នៅតាមភូមិ ។

ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងជិត៦ល្ងាច ប្រជាពលរដ្ឋនៅក្នុងភូមិនេះបាននាំគ្នាទិញមីឆាដែលតែងតែលក់នៅតាមភូមិ ក្រោយពីទទួលទានបានប្រហែលប្រមាណជាមួយម៉ោង ប្រជាពលរដ្ឋទាំងនោះចាប់ផ្ដើមមានអាការៈក្អួតចង្អោរជាបន្តបន្ទាប់ និងបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព រួចបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមការសន្និដ្ឋានបឋម ជំហានដំបូងរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា ករណីពុលអាហារនេះអាចបណ្ដាលមកពីសរសៃមី ព្រោះថាបើសិនជាការពុលដោយមេរោគ មានរយៈពេលយូរជាងនេះប៉ុន្តែនេះ ក្រោយពីបរិភោគតែជាងកន្លះម៉ោងតែប៉ុណ្ណោះបង្កឲ្យប្រជាពលរដ្ឋពុល។

អ្នករងគ្រោះចំនួន12នាក់ ស្រី5នាក់ អាយុចន្លោះ ១៨ខែដល់៦៥ឆ្នាំ សុទ្ធតែបានបរិភោគមីឆា មីដុំសរសៃមូល ដែលលក់ដោយអ្នកលក់តែម្នាក់ដូចគ្នា ។ ភ្លាមភ្លាមនោះផងដែរលោកជំទាវដោកសុធាទីប្រឹក្សារាជរដ្ឋាភិបាលរូបដំណើរដោយលោកស្រីប៊ុនសុភីនិងលោកយ៉ិនសាវ៉េនអភិបាលរងខេត្តតំណាងឯកឧត្ដមស៊ុនសុវណ្ណារិទ្ធអភិបាលខេត្ត បានអញ្ជើញចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីត្រួតពិនិត្យជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះផងដែរ

ភ្លាមៗនោះផងដែរ លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល រួមដំណើរដោយ លោកស្រី ប៊ន សុភី និង លោកយិន សាវ៉េន អភិបាលរងខេត្ត តំណាងអភិឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមពិនិត្យមើល ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះផងដែរ ។

រហូតមកដល់នឹងពេលព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទាំង១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយមានអាការៈបានធូរស្បើយខ្លះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post