header ads

Sponsor

ត្រឡប់មកពីច្រៀងនៅប្រទេសអូស្ត្រាលីភ្លាមតារាចម្រៀង ឈិន ម៉ានិច្ច ចាប់ផ្តើមចេញកើបលុយនៅតាមបណ្តារកម្មវិធីនានាភ្លាមៗដែរ ។ អ្វីដែលធ្វើឱ្យមហាជនមានការកោតសររសើនោះថ្មីៗនេះ ឈិន ម៉ានិច្ច បានបង្ហាញកាដូចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាតដែលជាញើសឈាមដែលនាងទិញសម្រាប់ជាកាដូខ្លួនឯងតែម្តង ។

ទោះបីទើបចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីជាលើកដំបូងមែន តែ ឈិន ម៉ានិច្ច ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះជាច្រើន តែគួរឱ្យស្តាយការសម្តែងរបស់នាងរួមជាមួយតារាចម្រៀងរៀមច្បង ឱក សុគន្ធកញ្ញា និងលោក នី រតនា មានរយៈពេលខ្លី ។

អ្វីដែលកត់សម្គាល់គ្រាន់តែត្រឡប់មកដល់ស្រុកកំណើតភ្លាមតារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញចិញ្ជៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតដោយនាងបញ្ជាក់ថាជាកាដូសម្រាប់ខ្លួនឯងដែលខំប្រឹងធ្វើការគ្មានពេលសម្រាក។ តាមទំហំចិញ្ជៀនពេជ្រមួយវង់នេះមានតម្លៃមិនតិចពាន់ដុល្លារនោះឡើយ ។

ចុងក្រោយនេះ ឈិន ម៉ានិច្ច តែងបង្ហាញភាពហ៊ឺហាមិនចាញ់តារារួមទ្រនំឡើយមិនថាការតុបតែងខ្លួនការប្រើប្រាស់សម្ភារៈទំនើបៗមិនថារថយន្តឬផ្ទះវីឡាធំស្កឹមស្កៃនោះឡើយ ។ មិនតែប៉ុណ្ណោះនាងក៏តែងបង្ហាញនូវដីផ្ទាល់ខ្លួនច្រើនកន្លែងទៀតផង ។ មានការសរសើរដល់ ឈិន ម៉ានិច្ច ដែលប្រឹងប្រែងគ្មានថ្ងៃសម្រាក តែលទ្ធផលដែលទទួលបានពិតជាគាប់ចិត្តតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post