header ads

Sponsor

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​.​ម​កំ​ហែ​.​ង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន​៤​ដប​ទៅ​ប៉ុនប៉ង​ដុតសណ្ឋាគារ «​អូ​ខេ​វ័ន​វីឡា​» ដើម្បី​ឲ្យ​សង្សារចេញ​មក​ជួប​»​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​សាក្សី​ម្នាក់​ដែល​ជា​អាជីវករ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គេ​បានឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប​១AI.២២៥៣ ទៅ​កន្លែង​លក់​ចាប់ហួយ រួច​ក៏​ទិញ​សាំង​ចំនួន​៤​លី​ត្រ​ច្រក​ដាក់​​ថង់ ហើយ​យក​ទៅ​គំ​រា​.​ម​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ឲ្យ​ចេញ​មក​ជួប​ខ្លួន បើ​មិន​មក​ជួប​ទេ គេ​នឹង​ធ្វើការ​ដុតសណ្ឋាគារ «​អូ​ខេ​វ័ន​វីឡា​» នោះ ចោល​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​រូប​នោះ បាន​និង​កំពុង​តែ​រៀប​ចំ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដុត ក៏​ត្រូវ​បាន​បុគ្គលិក​អូ​តែ​ល​ទៅ​រារាំង​ទាន់ និង​ឃាត់ខ្លួន​នាំ​ទៅ​កាន់​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដើម្បី​សាកសួរ​ជុំវិញ​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​គេ​នោះ​។
ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ សីហា ទិ​ត្យរ​ឆ​រ៉ា​វី បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ទិញ​សាំង​​ចំនួន​៤​លី​ត្រ ក្នុង​គោលបំណង​យក​ទៅ​ដុតសណ្ឋាគារ «​អូ​ខេ​វ័ន​វីឡា​» នោះ​ពិតមែន ដើម្បី​គំ​រា​.​ម​ឲ្យ​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ចេញ​មក​ជួប​ខ្លួន បើ​មិន​ចេញ​មក​ទេ ខ្លួន​នឹង​ដុតសណ្ឋាគារ «​អូ​ខេ​វ័ន​វីឡា​» ​នុង​ចោល​»​។

តាមសាក្សីម្នាក់ទៀត ក៏បាននិយាយដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នោះ ឈ្មោះ ស៊ីន គឹមហេង បានទូរស័ព្ទមកប្រាប់ខ្លួនថា ស្រីស្អាតយកសាំងមកដុតផ្ទះហើយ ហើយក៏បិទទូរស័ព្ទទៅ។ បន្ទាបមក ស្រាប់តែឃើញឈ្មោះ សីហា ទិត្យាឆរ៉ាវី ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ចូលភូមិគ្រឹះ «អូខេវ័នវីឡា» ដោយមានកាន់ថង់ខ្មៅមកជាមួយផង។ ពេលនោះទើបប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គុំ ធ្វើអន្តរាគមន៍ ដោយមានឈ្មោះ ស៊ីន គឹមហេង ដែលជាប្រុសស្នេហ៍ចេញមុខដែរ និងបាននាំនាងយកទៅវាស់កម្ពស់ និងធ្វើការសម្របសម្រួលនៅប៉ុស្តិ៍សង្កាត់ស្វាយដង្គុំ ដើម្បីបញ្ចប់រឿង ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជាករណី «គំរា.មកំហែង.ថានឹងធ្វើឲ្យខូចខាតពិតប្រាកដមែន មូលហេតុបណ្តាលមកពីរឿង «ស្នេហា» ដោយសារខាងប្រុសចង់ដោះដៃ និងចង់គេចខ្លួនឈប់ជួបខាងស្រី ទើបធ្វើឱ្យខាងស្រីមានគំនុំ ក៏បង្កជាបញ្ហាកើតឡើងបែបនេះ ហើយខាងស្រីក៏ត្រូវបាននាំទៅវាស់កម្ពស់ផងដែរ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post