header ads

Sponsor

កម្លាំងសមត្ថកិច្ចសឹងគ្រប់ជំនាញ បានចុះបង្ក្រាបបុរសម្នាក់ ក្រោយពីតាមដីការតុលាការ ដែលចោទប្រកាន់ពីបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិចំការតែ និងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ករណីខាងលើនេះ បុរសរូបនេះបានប្រើអំពើហិង្សាមកលើសមត្ថកិច្ច ដោយគប់ និងកំណាត់ដែកសសៃថ្នាំងអំពៅ គប់នឹងដាវ, ពូថៅ, កាំបិតស្នៀតស្តាំ និងគប់សម្ភារ:ផ្សេងៗជាច្រើនទៀត ហើយបានបាញ់ និងចម្ពាមកៅស៊ូ ប្រើគ្រាប់ឃ្លីជាច្រើនគ្រាប់ បណ្តាលអោយមានរបួសស្រាលដល់កម្លាំងសមត្ថកិច្ចចំនួនមួយរូប និងចាក់សាំងដុតផ្ទះរបស់ឪពុកម្តាយចោល ដោយសម្ថកិច្ចយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង បាញ់ពន្លត់ទាន់ពេលវេលា ទើបរលត់បានទាំងស្រុង (ផ្ទះរងការខូចខាតបន្តិចបន្តួច)។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង២៩នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ អ៉ឹម ព្រិច ភេទប្រុស ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងនោះមានការចូលរួមពី និងទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់ និងមានការចូលរួមពីលោកស្រី នេត ឆៃយ៉ាជាចៅសង្កាត់សុខដុម លោក សំ សុខអាន ជាអនុភូមិដោះក្រមុំ និងមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាអាជ្ញារងអម នៃសាលាដំបូងខេត្តមណ្ឌលគិរី ។

ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ជាក់ស្តែងនៅនឹងកន្លែងកើតហេតុ បានឃើញ និងចាប់យកសម្ភារៈវត្ថុមួយចំនួនដូចខាងក្រោម៖

១. សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់តូច (នៅក្នុងកញ្ចប់បារី)

២. អាវុធកែច្នៃបាញ់គ្រាប់បាដាង ចំនួន ០១ដើម

៣. ចម្ពាមកៅស៊ូចំនួន ០១

៤. ដាវចំនួន ០១ដើម

៥. កាំបិតចំនួន ០៣ដើម (កាំបិតផ្គាក់ ០២ដើម កាំបិតស្នៀត ០១ដើម)

៦. ពូថៅចំនួន ០១

៧.ទូរស័ព្ទ ០១គ្រឿង ម៉ាកOppo ពណ៌ក្រហម

៨. ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

បុរសខាងលើនេះត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគាររួចរាល់ នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ ចំណែកសម្ភារៈវត្ថតាងទាំងអស់ កម្លាំងការិយាល័យនិងកម្លាំងអធិការដ្ឋាននគបាលក្រុង កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post