header ads

Sponsor

នារីម្នាក់ បានចេញមុខអះអាង រងភាពអយុត្តិធម៌យ៉ាងខ្លាំង បន្ទាប់ពីទិញផ្ទះបង់រំលោះនៅឯ «បុរីពិភពថ្មី ចំការដូង២» របស់លោកឧកញ៉ា ហុង ពីវ ដោយបានចំណាយលុយបង់រំលោះអស់រហូតជាង ៣ ម៉ឺនដុល្លារ ប៉ុន្តែ ដោយសារអស់លទ្ធភាព សុំឲ្យខាងក្រុមហ៊ុនទិញយកវិញ ស្រាប់តែខាងក្រុមហ៊ុនឱ្យតម្លៃត្រឹមតែ 3000$ ដុល្លារ តែយ៉ាងណាក្នុងនោះមានអ្នកលើកឡើងថាខាងបុរីឱ្យច្រើនហើយបើយោងតាមកិច្ចទិញវិញ50%។

បើតាមគណនីហ្វេសប៊ុកឈ្មោះ ស្រីពៅ ខ្មែរ បានរៀបរាប់ឲ្យដឹងថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានទិញផ្ទះនៅបុរីពិភពថ្មី ចំការដូងពីរ ដោយគោលការណ៍រំលោះសុទ្ធរយៈពេល17ឆ្នាំ មួយខែបង់1023$ នាងខ្ញុំបង់បាន 32 ខែ តែនាងខ្ញុំអស់លត្ថភាពក្នុងការបង់បន្ត នាងខ្ញុំបានក៏លក់ផ្ទះទៅអោយក្រុមហ៊ុនវិញ តាមកិច្ចសន្យារបស់បុរី ដែលត្រូវទទួលទិញយកវិញកាត់ខាត 50% ដូចក្នុងគោលការណ៍ តែខាងបុរីបានបដិសេធមិនទទួលទិញផ្ទះពីនាងខ្ញុំវិញទេ»។

នាងបន្តថា៖ «នាងខ្ញុំសួរទៅបុគ្គលិកបុរីថា ចុះក្រដាសកិច្ចសន្យា បុគ្គលិកបុរីសួរនាងខ្ញុំថា បងមានកិច្ចសន្យាហ្នឹងទេ ខ្ញុំថាមាន គេថាយកមកអោយគេមើល ខ្ញុំយកអោយ មើលហើយ គេថាកិច្ចសន្យាទទួលទិញវិញចាប់ពីរខែទី7 មានន័យថាខែទី1ដល់ទី6ទុកជាអាសាបង់ រាប់ចាប់ពីរខែទីរ7ទៅ ទទួលទិញវិញ50% បើមានការបង់ប្រាក់មិនយឺតយ៉ាវ ពេលខ្ញុំបង់យកលុយខ្ញុំស្រួលណាស់ លើសបួនប្រាំថ្ងៃពិន័យ5% នាងខ្ញុំបង់មិនអោយខ្វះ1៛ទេ ពិន័យលុយខ្ញុំពេញៗមិនដែលលឺថាយ៉ាងមិច។

អ្នកនាងស្រីពៅបានបន្ថែមទៀតថា៖ «នាងខ្ញុំថា ខ្ញុំចង់ធ្វើលិខិត្តស្នើទៅថ្នាក់លើរបស់បុរី គឺលោកឧញ្ញា(ហុងពីវ) ស្រាប់តែខាងបុគ្គលិកឆ្លើយថា ស្នើក៍នៅតែអត់ដែរ នាងខ្ញុំនិយាយទៀតថា ខ្ញុំចង់ស្នើ បុគ្គលិកបុរីប្រាប់គ្នាគេថា បើគាត់ចង់ស្នើ អោយគាត់ស្នើទៅ តែដឹងតែអត់ហើយ ខ្ញុំក៍បានធ្វើលិខិតស្នើដាក់ថ្ងៃទី08 ខែ7 ប្រាំថ្ងៃក្រោយ បុគ្គលិកបុរីខលមកនាងខ្ញុំថា ផ្ទះបងមេអោយ 3000$ ខ្ញុំលឺហើយគាំង ផ្ទះខ្ញុំបង់ចូលបុរីអស់ 32736$ ខ្ញុំសួរថា មេអូនអោយ3ពាន់$ហ្នឹង តាមគោលការអីគេអូន បុគ្គលិកឆ្លើយថា មិនដឹងទេមេស៊ីញ៉េអោយបងតែប៉ិនហ្នឹង បងប្អូនជួយសែរ អោយលោកឧកញ៉ា ហុង ពីវ បានឃើញផង»។

បើតាមគណនីមួយដែលមានឈ្មោះថា «Phan Sokuntheary» បានលើកឡើងថា ៖ «ប្រសិន​បេីក្នុងរយៈពេល32ខែ ដែល​បង់ជាប្រាក់រំលោះសុទ្ធ​ មិនមាន​ប្រាក់​បន្ថែម​ និង​ប្រាក់​កក់​ បេីយោងតាមកិច្ចសន្យាខាងលេីបុរីអោយបងចំនួន​ 3000$​ វាច្រេីនជាងកិច្ចទិញវិញ50%ហេីយ​។ ព្រោះ​ប្រាក់​បង់រយៈពេល32ខែនោះ ​ប្រាក់​ដេីមបានមិនដល់4000$ផង​ (បេីគិតកន្ទុយក្បៀសអាចលេីសខ្វះតិចតួច) ក្រៅពីនោះសុទ្ធតែជាការប្រាក់ទាំងអស់។

សម្រាប់គណនី Pu Mey ៖ «បងគណនាខុសហេីយ​ រយៈពេល 32ខែ​ សរុបលុយបង់បាន​ $32,736 ប៉ុន្តែប្រាក់ដេីមដែលបងបានរំលស់ឱ្យគេបានតែ​ $5,032 ប៉ុណ្ណោះ​ ចំណែកការប្រាក់គឺ​ $27,704 បាត់ទៅហេីយ! អ៊ីចឹងគេឱ្យបងបាន​ $3,000 គឺសមរម្យហេីយ ​ជាជាងគេរឹបអូសយកផ្ទះទទេៗដែរ»

សម្រាប់គណនី Chikheang Hai ឧទាហរណ៍ងាយៗ បងខ្ចីគេ ១០០ដុល្លារ ហើយបងបានបង់អោយគេ៥០ដុល្លារប៉ុន្តែប្រាក់ដើមបានតែ២០ និងការប្រាក់៣០ដុល្លារ ពេលបងបង់ផ្តាច់ត្រូវបង់៨០ដុល្លារព្រោះការប្រាក់គេមិនរាប់ជាប្រាក់ដើមទេ។

ចំពោះរឿងនេះលោកអ្នកយល់យ៉ាងណាដែរ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post