header ads

Sponsor

រហូតមកដល់ពេលនេះតារាកំប្លែង ណាំវ៉ា មិនទាន់ចេញមុខបកស្រាយ ចំពោះការទម្លាយពីស្រ្តីម្នាក់ដែលបានទម្លាយថានាងមានទំនាក់ទំនងជាមួយប្តីគេ ។ បើទោះបីជាមានការបង្ហាញនូវរូបភាព រួមនឹងសារសំឡេងជាភស្តុតាងដែលបញ្ជាក់ថាតារាកំប្លែង ណាំវ៉ា បានលួចសាហាយស្មន់ជាមួយប្តីគេពីសំណាក់ស្រ្តីម្នាក់ដែលជាភរិយាដើមក៏ដោយ ។ មិនមែនសាហាយស្មន់ធម្មតាទេ តារាកំប្លែង ណាំវ៉ា ក៏បានសែនព្រេនជាមួយប្តីស្ត្រីរូបនោះដែរ ។

ថ្មីៗនេះគណនីយឈ្មោះ  Pechvann Ny បានបង្ហោះសាររួមនឹងរូបភាពរបស់ខ្លួននិងស្វាមី ព្រមទាំងតារាកំប្លែង ណាំវ៉ា ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ជាតារាកំប្លែង១រូបក្នុងសង្គមសិល្បៈមួយដែរ ប្រើសម្តីអសុរស លួចសាហាយស្មន់ជាមួយប្តីគេហើយ ឆាតមកប្រពន្ធ ពេញច្បាប់អោយផ្តិតមេដៃលែងលះ ចែកទ្រព្យអោយវាទៀត ល្មមៗ បានហើយ នាង ឈ្មោះ ( សន ស្រីលីន )ហៅ ណាំវា រូបរាងស្អាតបាតដែរ តែគ្មានសមត្ថភាព រកប្តីខ្លួនឯង ចាំយកតែរបស់គេស្រាប់ សម្បត្តិត្រឹម ស្រីស៊ីអោយលុយៗសោះខ្លាំងម្លេះនាង ប្តីប្រពន្ធខ្ញុំ លែងមិនលែង ជារឿងរបស់ ខ្ញុំ ចាំទៅនាង លឺហើយចង់តែសើច ហាស ហាស»។

មិនមែនត្រឹមតែសាហាយស្មន់ប៉ុណ្ណោះទេ ណាំវ៉ា ក៏បានលួចសែនព្រេនជាមួយបុរសនោះកាលពីអំឡុងដើមឆ្នាំ ២០២៣នៅឯស្រុកកំណើតរបស់នាងនៅខេត្តត្បូងឃ្មុំ ។យោងតាមសារសំឡេងតារាកំប្លែង ណាំវ៉ា ក៏បានបញ្ជាក់ថានាងក៏មានកូនជាមួយប្តីស្រី្តឈ្មោះ Pechvann Ny ផងដែរ ។  បើទោះបីជាមានការបង្ហោះពាសពេញបណ្តាញសង្គមពីរឿងនេះក្តី តែគេមិនទាន់បានឃើញតារាកំប្លែង ណាំវ៉ា ចេញមុខបកស្រាយអ្វីឡើយបើទោះបីជាមានការជេរដៀលពីសំណាក់ធីមប្រពន្ធដើមពេញបណ្តាញសង្គមក៏ដោយ ។

គួររំឮកដែរថា ណាំវ៉ា មានឈ្មោះដើមថា សន ស្រីលីន បានចាប់អាជីពកំប្លែងនិងមានគេស្គាល់ច្រើននៅពេលដែលនាងចូលរួមកំប្លែងនៅក្នុងក្រុម នាយពាក់មី នៅស្ថានីយទូរទស្សន៍ស៊ីធីអិននាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post