header ads

Sponsor

ប៉ុន្មានឆ្នាំចុងក្រោយនេះតារាចម្រៀងប្រចាំផលិតកម្មថោន ឈិត សុវណ្ណបញ្ញា ហាក់មិនរវីរវល់ជាមួយការងារសិល្បៈនោះទេ។ភាគច្រើនគេឃើញនាងបង្ហាញសកម្មភាពនៅក្នុងការធ្វើបុណ្យ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសទៅវិញ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នោះ ឈិត សុវណ្ណបញ្ញា ក៏តែងតែចាយជីវិតនៅលីវយ៉ាងហាយសូរនិងមានក្តីសុខជាខ្លាំងតាមរយៈការដើរកម្សាន្តនៅតាមតំបន់នានាទាំងក្នុងនិងក្រៅប្រទេស។

កាត់ផ្តាច់អាជីពសិល្បៈក៏ពិតមែន តែ ឈិត  សុវណ្ណបញ្ញា តែងបង្ហាញវត្តមាននៅក្នុងកម្មវិធីនានារបស់មិត្តភក្តិក្នុងសិល្បៈមិនដែលខកខានឡើយ ។រាល់ការបង្ហាញខ្លួនរបស់នាងម្តងៗមានការរៀបចំខ្លួនយ៉ាងស្រស់សោភាជាមួយនឹងគ្រឿងពេជ្រចែងចាំងមិនចាញ់អភិជននោះទេ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទោះមិនផ្តាច់ខ្លួនពីអាជីពចម្រៀង តែ ឈិត សុវណ្ណបញ្ញា តែងចែករំលែករូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គម។ តួយ៉ាងពេលនេះពេលនេះនាងកំពុងមានវត្ត មាននៅសហរដ្ឋអាមេរិកនិងប្រទេសនានាដែលនៅជាប់ទីនោះ ។ មិនខុសពីលើកមុនៗទេនេះជាដំណើរកម្សាន្តរបស់ ឈិត សុវ ណ្ណបញ្ញា ក្នុងការទៅប្រទេសមួយនេះ។

រូបភាពដ៏ស្រស់ស្អាតរបស់ ឈិត សុវណ្ណបញ្ញា នៅក្នុងដំណើរកម្សាន្តនៅបរទេសដែលមានដូចជាប្រទេស អាមេរិក និង ប្រទេសមិចស៊ិកកូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងលាន់មាត់សរសើរពីក្តីសុខនៅក្នុងជីវិតឯកជនរបស់នាង  ជាពិសេសជីវិតនៅលីវតែម្តង ខណៈមិត្តភក្តិជាច្រើនបានបង្ហាញមុខគូស្នេហ៍និងបានរៀបការមានកូនប្រឡែងស្ទើរគ្រប់គ្នាក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post