ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន សាន បងប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន»។
នេះបើតាមព្រះរាជក្រឹត្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបជូនថាអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។