header ads

Sponsor

មិនមានអ្វីចម្លែកទេសម្រាប់រឿងរ៉ាវជម្លោះរបស់ប្តីប្រពន្ធអ្នកអត្ថាធិប្បាយបាល់ទាត់ ជីងចក់ នៅក្នុងបណ្តាញសង្កមគ្រាន់តែថាលើកនេះហាក់មិនសូវផ្ទុះខ្លាំងដូចកន្លងមក ។ មិនតែប៉ុណ្ណោះអ្នកនាង ទ្រិញ ផល្លា ជាភរិយា អេដមីន ជីងចក់ ហាក់ពុំបានឡាយវីដេអូជេរហែកហូរដូចរាល់លើកឡើង ។ ផ្ទុយទៅវិញលើកនេះគេឃើញ ទ្រិញ ផល្លា ដេកពេទ្យតែម្នាក់ឯងយ៉ាងកំសត់ ផ្ទុយទៅវិញ អេដមីន ជីងចក់ ហាក់ធ្វើមិនខ្វល់ដូចមិនមានរឿងអ្វីកើតឡើង។

ក្រោយស្ងប់ស្ងាត់មួយរយៈរឿងរ៉ាវប្តីប្រពន្ធ អេដមីន ជីងចក់ បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃអាទិត្យកន្លងទៅដោយអ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ថា ពូចក់ បានវាយធ្វើបាបតាំងពីម៉ោង ១២រហូតដល់ភ្លឺ ។ ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះគេមិនបានដឹងពីដើមហេតុដែលបណ្តាលឱ្យអ្នកទាំងពីរឈ្លោះទាស់ទែងគ្នាបែបនេះឡើយ ខណៈ ទ្រិញ ផល្លា បាននិយាយក្នុងការឡាយវីដេអូថា សុំមិននិយាយពីព្រោះរឿងនេះបានដោះស្រាយតាមផ្លូវច្បាប់រួចរាល់ នឹងរក្សាសិទ្ធមិនហែកហួរគ្នាលើរឿងនេះទេ ។

មិនតែប៉ុណ្ណោះ ទ្រិញ ផល្លា បានបញ្ជាក់ថាលើកនេះនាង និងអេដមីន ជីងចក់ លែងមានទំនាក់ទំនងគ្នាជាប្តីប្រពន្ធទៀតហើយ។ ទ្រិញ ផល្លា ថែមទាំងបានផ្តាំទៅមហាជនថាកុំសើចចំអកចំពោះរឿងនាងព្រោះគ្មាននរណាចង់ឱ្យកើតឡើ យ នេះគឺជាកម្មរបស់នាង ។

អ្វីដែលកត់សម្គាល់ក្រោយផ្ទុះជម្លោះពេលនេះ ទ្រិញ ផល្លា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនល្បីមួយដែលមួយយប់មានតម្លៃ ខ្ទង់ពាន់ដុល្លារឯណោះ។ ខណៈអះអាងថាកំពុងរងរបួសតាំងពីក្បាលដល់ចុងជើងនោះ ទ្រិញ ផល្លា ក៏បានផ្តាំទៅ ស្វាមីថានៅឱ្យស្ងៀមហើយកុំចំអកឱ្យនាងថាប្រាក់ខែមួយខែដាក់ធ្មេញនាងបានដល់ទៅ ១ម៉ឺនគ្រាប់អី ។ទោះមិនបានបង្ហាញពីស្នាមរបួសក៏ពិតមែន តែ ទ្រិញ ផល្លា បានប្រាប់ថាប្រសិនមកពេទ្យមិនទាន់នាងច្បាស់ជាខ្វិនចុះពីគ្រែមិនរួចឡើយ ។ ទោះបីជាមានការលើកឡើងបែបនេះក្តី តែមហាជនជាច្រើននៅតែយល់ថារឿងរ៉ាវទាស់ទែងរបស់ប្តីប្រពន្ធគូនេះជាការសម្តែងហើយមិនយូរទេពួកគេ ក៏ត្រូវរ៉ូវគ្នាល្អូកល្អើនដូចរាល់លើកមិនមានអ្វីប្លែកឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post