header ads

Sponsor

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជាក់ ២ករណីផ្សេងគ្នា ក្រោយស្ត្រី២នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គម ធ្វើឱ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ។

១-បុគ្គលឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា៖ ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយចំនួន២ម៉ឺនបាតនៅក្នុងក្លឹបប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ឈ្មោះ ភី សូនី បានខលប្រាប់បន្ថែមទៀត ឲ្យលុបចោល ហាមចុះផ្សាយ តែអ្នកសារព័ត៌មានមិនព្រមលុបនោះទេ ទើបខ្លួនចេញមុខមកសុំទោស និងស្រាយបំភ្លឺការពិត។

២-បុគ្គលឈ្មោះ ហ៊ុន គីមឡា ភេទស្រី អាយុ៣២ឆ្នាំ ម្ចាស់អាខោន Mey Mey Kim ដែលមាន មុខរបរម្ចាស់ហាងបោកអ៊ុតស្អាតជានិច្ច ទីលំនៅបច្ចុប្បន្ន បុរី The wood ផ្ទះលេខ S09 ផ្លូវកណ្តាល សង្កាតព្រែកឯង ខណ្ឌច្បារអំពៅ បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា មូលហេតុដែលនាងនិយាយប៉ះពាល់PM គឺដោយសារនាងឃើញរថយន្តដែលដេញតាមនាងមានបំពាក់ស៊ឺរ៉ែននៅពីលើ ទើបនាងមានការភ័ន្តច្រឡំជារថយន្តPM ជាអំពើអចេតនា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបនិងសុំកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post