header ads

Sponsor

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមធ្វើការបញ្ជាក់ជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែង មានមនុស្សជាច្រើនស្រែកឲ្យជាជួយ មិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖ បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា វាយកញ្ចក់អាគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ចយើង និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ជាជនជាតិវៀតណាម សរុបចំនួន ៣៥នាក់ ស្រី ១០ នាក់ ប្រមូលផ្តុំគ្នាមិនធ្វើការ នៅអាគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ។

សមត្ថកិច្ចយើងបានអញ្ជើញបុគ្គលិកជាជនជាតិវៀតណាម ទាំង៣៥នាក់ ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។ ក្រោយពីសមត្ថកិច្ច បានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា៖ ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន ។ 

បច្ចុប្បន្នបុគ្គលិកទាំង ៣៥នាក់ រួមជាមួយ រដ្ឋបាលក្រុមហ៊ុន ០១នាក់ និងអ្នកគ្រប់គ្រង ០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ  និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post