header ads

Sponsor

ភ្នំពេញ៖ មន្រ្តី គ.ជ.ប សហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ខណៈចូលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតលេខ ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ហើយមិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ បែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិថ្លែងប្រាប់ សារព័ត៌មាន ឱ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះ យ៉ុម ធារ៉ា អាយុ៣៥ឆ្នាំ ស្នាក់នៅកុដិលេខ១០ វត្តមហាមន្ត្រី សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង។

ការឃាត់ខ្លួននេះ បន្ទាប់ពីបុរសម្នាក់នោះបានចូលទៅបោះឆ្នោត ពេលបានសន្លឹកឆ្នោត បានថតសន្លឹកឆ្នោត រួចយកទៅក្នុងហោប៉ៅខោ ពេលនោះគាត់បានដើរបម្រុងជ្រលក់ដៃ ប៉ុន្តែត្រូវបានមន្ត្រីការិយាល័មិនអនុញ្ញាតឱ្យជ្រលក់ដៃ ដោយហេតុថា គាត់មិនបានដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត។ ពេលសួរនាំគាត់បានបោះសន្លឹកឆ្នោតចោល ពេលនោះមន្ត្រីការិយាលបានយកសន្លឹកឆ្នោតដាក់ក្នុងហិប។ មន្ត្រីដដែលបន្តថា សមត្ថកិច្ចកំពុងសាកសួរបុរសម្នាក់នោះនៅប៉ុស្តិ៍នគរបាលបឹងកេងកង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post