header ads

Sponsor

លែងទុកមុខឱ្យពេលនេះភាគីខាងប្រុសដែលតូ្រវ រ៉ូស ចោទប្រកាន់ថាបានដាក់ថ្នាំចាប់រំ-លោ-ភរូបនាងនោះបានចេញមុខនិយាយចំៗថា រ៉ូស នឹងបញ្ចប់រឿងប្រសិនលោកព្រមរៀបការ តែប្រសិនបើឱ្យលោករៀបការជាមួយលោកសុខចិត្តច-ង-កស-ម្លា-ប់ខ្លួន... ។

គេចាំបានថាកាលពីថ្ងៃទី ២១ កន្លងទៅនេះតារាស្រីហ៊ុមព័ទ្ធទៅដោយរឿងអាស្រូវ រ៉ូស បានបង្ហោះរូបភាពជាមួយបុរសម្នាក់នៅលើគ្រែនឹងថែមទាំងបានបញ្ជាក់ថាបុរសរូបនេះបានដាក់ថ្នាំរំ-លោ-ភលើរូបនាង ។ មិនតែប៉ុណ្ណោះចុងក្រោយនេះ រ៉ូស ថែមទាំងបង្ហោះសារថា «20ម៉ឺនដុល្លារថ្លៃសងជំងឺចិត្តប្តឹងពីរបទដាក់ថ្នាំហើយរៀបចំគំរោងការចាប់រំលោភដោយគ្រោងទុក្ខហើយខ្ញុំស្រីភេទទន់ខ្សោយត្រូវគេឆាតមកគំរាមកំហែងនឹងជេបញ្ជោរកប់កប់មាត់សុំច្បាប់ជួយរកយុត្តិធម៍អោយខ្ញុំផង ខ្ញុំជឿជាក់លើផ្លូវច្បាប់ ប្រទេសមានច្បាប់»។

លែងទុកមុខភាគីខាងប្រុសដែលមានគណនីយឈ្មោះ Hea Youn  បានឡាយវីដេអូបកស្រាយថាលោកមិនបានធ្វើរឿងបែបនេះទេ ហើយរឿងហេតុនេះកើតឡើងតាំងពីថ្ងៃទី ១១មកម្លេះ តែ រ៉ូស ទើបតែមកបង្ហោះនៅថ្ងៃទី ២១ទៅវិញ ។

មិនតែប៉ុណ្ណោះលោកថែមទាំងបង្ហាញឆាតរបស់ រ៉ូស ដែលបាននិយាយថា បើលោកព្រមរៀបការនឹងចប់រឿង ។ ដាក់ចុកៗ Hea Youn  បានបោះសម្តីទៅ រ៉ូស ថា «បើឱ្យរៀបការជាមួយខ្ញុំសុខចិត្តចងក ព្រោះម្តាយខ្ញុំស្អាតជាងអ្នកឯងឆ្ងាយណាស់ »។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានខមិនថាស្រដៀងៗគ្នាថាមកលេងជាមួយអ្នកណាមកលេងជាមួយ ហ៊ា ជួបរបស់ពិតហើយ រ៉ូស ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post