header ads

Sponsor

ភ្នំពេញ ៖ សូម ប្រុងប្រយ័ត្ន ចំពោះ ក្មេង តូច ៗ ព្រោះ នេះ មិនមែន  ករណី នេះ កេីត ឡេីង ច្រើន លេីក ច្រើនសារ មក ហេីយ   ដោយក្មេងប្រុសចំនួនពីរ នាក់   បាននាំ គ្នាចុះលេងទឹកស្រះ  មិន ប្រយ័ត្ន  ក៏ រអិល ជេីង ចូល កន្លែង ទឹក ជ្រៅ   បណ្តាល អោយ លង់ស្លាប់ម្នាក់   ចំណែកម្នាក់ទៀតហែលឡើងគោកទាន់  និង ស្រែក អោយ អ្នក ភូមិ មក ជួយ   ប៉ុន្តែ កុមារា រងគ្រោះ បាន លិច ចុះ ទៅ ក្រោម បាត់ ទៅ ហេីយ ។ 
ហេតុការណ៍ខាងលើនេះបង្កឲមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅស្រះទឹករណ្តៅដីមួយកន្លែង ក្នុងបរិវេណដីឡូត៍របងព័ទ្ធជុំវិញ តាមផ្លូវ១០០៣ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្មេងរងគ្រោះ មានឈ្មោះ ហួរ វិអុីត្រា ភេទប្រុស អាយុ១១ឆ្នាំ ជា សិស្សរៀនថ្នាក់ទី៤ ខ២ នៅសាលាបឋមសិក្សាភ្នំពេញថ្មី ។ ឪពុកឈ្មោះ ហួរ វិបុល អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ម្តាយ ឈ្មោះ វ៉ា ពិសី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ។ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅភូមិកូនខ្លុម ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ 

យោងតាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានក្មេងៗគ្នា៦នាក់ នាំគ្នាផ្លោះរបងចូលទៅ បរិវេណដីឡូត៍ ចំណុចកើតហេតុ ហើយក្មេងប្រុសចំនួន៤នាក់ នាំគ្នាចុះបេះឈូក ចំណែកក្មេងរងគ្រោះ និងក្មេងម្នាក់ទៀត បែជាទៅចុះទឹកស្រះម្ខាងទៀត ស្រាប់តែលង់លិចបាត់ម្នាក់ ម្នាក់ទៀតហែលឡើងគោករួច ទើបនាំគ្នាផ្អើលឆោឡោ រត់ទៅតាមហៅឪពុកម្តាយ មកមើល ។   ពេល ឪពុកម្ដាយ និង  អ្នក ភូមិ មក ដល់  ក្មេង ប្រុស លិច បាត់ ខ្លួន បាត់ ទៅ ហើយ   និង ព្យាយាម ជ្រមុជ ទឹក រកអស់ ជាច្រើន ម៉ោង តែ មិន ឃេីញ   ក៏ រាយការណ៍ ប្រាប់ សមត្ថកិច្ច មូលដ្ឋាន។ 

សមត្ថកិច្ច បាន ប្រាប់ អោយ ដឹងថា  ស្រះ ទឹក នោះមានទំហំ៣០ម៉ែត្រx៥០ម៉ែត្រ ជម្រៅជាង៧ម៉ែត្រ ទើបស្នើសុំអន្តរាគមន៍ ពីកងអន្តរាគមន៍ពិសេស អង្គភាព៩១១ កងពលតូចឆ័ត្រយោង ឲ្យជួយរាវរកសពក្មេងប្រុស ។

ក្រោយរកអស់ជាច្រើនម៉ោង ក្រុមអ្នកមុជទឹកបានឡើងមកលើសិន ដោយសារប្រើប្រាស់បំពុងអ៊ុកស៉ីសែនអស់ប្រមាណ៧បំពុងទៅហើយ នៅតែរកមិនឃើញ អ្នកភូមិនិងក្រុមគ្រួសារ ក៏បាននិមន្តព្រះសង្ឃ និងលោកអាចារ្យ ដើម្បីសូត្រធម៌ តាមទំនៀមទម្លាប់ពីបុរាណ បួងសួងសុំអោយសពក្មេងអណ្តែត ឬអោយរកឃើញ ស្រាប់តែក្រុម៩១១បានចុះមុជទឹកដើម្បីរកសពម្តងទៀត ក៏បានឃើញក្រុមអ្នកមុជទឹកសែងសពក្មេងប្រុសនោះ ឡើងមកខាងលើ ធ្វើឲ្យម្តាយឪពុកស្រែកទ្រហោយំយ៉ាងខ្លាំង ព្រោះឃើញសពកូនប្រុសរបស់ខ្លួន។

 សព ក្មេង ប្រុស  ត្រូវ បាន កងអន្តរាគមន៍ពិសេស អង្គភាព៩១១ កងពលតូចឆ័ត្រយោង ជ្រមុជ រក ឃេីញ នៅ ម៉ោង ៧:៣០នាទី  ថ្ងៃ ខែ ដដែល ។  បច្ចុប្បន្ន សព ប្រគល់ អោយ សាច់ ញាតិ ចាត់ចែង ធ្វើ បុណ្យ តាម ប្រពៃណី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post