header ads

Sponsor

ខេត្ដពោធិ៍សាត់ ៖ បុរសម្នាក់បើករថយន្តម៉ាក RAIZE បុកពីក្រោយរថយន្ត HIYUNDAI ដឹកដើមឬស្សីបណ្តាលឱ្យជុងស្លាប់ភ្លាមៗកាលពីម៉ោង ២:២០​នាទី​រំលងអាធ្រាតឈានចូលថ្ងៃអង្គារទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្តម៉ាក RAIZE ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2468 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានបុកពីក្រោយរថយន្ត HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ​ 3A-1280 ដឹកដើមឬស្សី ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលអោយខូចខាត រថយន្ត​២ គ្រឿង ស្លាប់បុរសម្នាក់ដែលជាអ្នកបើកបររថយន្ត RAIZE នៅកន្លែងកើតហេតុ រីឯអ្នកបេីកបរ​ដឹកឫស្សីភ័យខ្លួន បានរត់គេចខ្លួនបាត់ ។

ជនរងគ្រោះដែលជាអ្នកបើកបរឈ្មោះ​ ដួង​ ចន្ថា ភេទប្រុស អាយុ 37 ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ( ស្លាប់នៅកន្លែងកើតហេតុ ) ។

ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post