header ads

Sponsor

ក្រោយបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីពេលថ្មីៗនេះ រូបភាពពីរសន្លឹករបស់ប្អូនស្រីពិការដៃទាំងសងខាងម្នាក់ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ដែលប្រើមេជើងជ្រលក់ទឹកថ្នាំខ្មៅ ជំនួសដោយចង្អុលដៃ ពេលនេះបានដឹងពីដំណើរជីវិតពិតរបស់ប្អូនស្រី កាន់តែក្ដុលក្ដួលថែមទៀត។

បើតាមការផ្ដល់បទសម្ភាន៍ជាមួយលោក ភ័កត្រា រំដួលធីវី  ប្អូនស្រីឈ្មោះ សំណាងធ្លាប់បានបោះឆ្នោត២ដងរួចមកហើយ ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ តែមិនមានទូរស័ព្ទក្នុងការថតរូបបង្ហោះ តែលើកនេះក្រោយបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឪពុកបានទិញទូរស័ព្ទឱ្យហើយ ប្អូនស្រីក៏បានបង្ហោះរូបនេះឡើងតែម្ដង។

ប្អូនស្រីសំណាង មានពិការភាពពីកំណើតមក ត្រូវបានទទួលការមើលថែពីឪពុកម្ដាយតាំងពីកើត រហូតមកដល់បច្ចុប្បន្ន ដែលពេលខ្លះក៏ធ្លាប់បានតូចចិត្ត គិតខ្លីផងដែរដោយសារតែការអន់ចិត្ត និងការប្រឈមជួបនូវការមើលងាយ សើចចំអកពីមនុស្សមួយចំនួន តែដោយក្រឡេកមកក្រោយវិញឃើញម៉ែ ឃើញពុកខំជួយមើលថែ បង្កើតមកហើយ ក៏កើតចិត្តអាណិត និងខំបន្តការរស់នៅបន្តទៀត។

ដោយសារតែកម្លាំងចិត្តជម្រុញពីឪពុកម្ដាយនេះហើយ និងការខិតខំជួយជ្រោមជ្រែងពីឪពុកជូនទៅសាលា ធ្វើឱ្យសំណាងរៀនបានត្រឹមថ្នាក់ទី៤ ខណៈអាយុ១៦ឆ្នាំ រៀនថ្នាក់ទី១ តែគ្រូឱ្យចូលថ្នាក់ទី២តែម្ដង ដោយសារតែពិបាក ហើយសាលានៅឆ្ងាយក៏សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤ហ្នឹងទៅ។ បងប្អូន សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post