header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង ឈួន សុវណ្ណឆៃ បានទម្លាយថាកូនដំបូងរបស់តារាចម្រៀង ឈួន ស្រីម៉ៅ ដែលបានចាប់កំណើតនេះជាអ្នកម្តាយរបស់នាងដែលបានចែកឋានប្រមាណជាជិតមួយឆ្នាំមុន។ មិនមែនចេះតែនិយាយទេ ឈួន សុវណ្ណឆៃ ក៏មានហេតុផលខ្លះៗដែលនាងជឿជាក់ចំពោះរឿងមួយនេះ ។

បើគិតមកដល់ពេលនេះ ឈួន ស្រីម៉ៅ កំពុងមានផ្ទៃពោះប្រមាណជា ៦ខែ ហើយជាកូនប្រុសដែលមានសុខភាពល្អទាំងម្តាយនិងទារក ដែលនេះជាចំណងដៃរវាងនាងនិងស្វាមីក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំ ។បើតាមតារាចម្រៀង ឈួន សុវណ្ណឆៃ ជាបងស្រីបានរៀបរាប់ថាមូលហេតុដែលនាងជឿថាកូនក្នុងផ្ទៃរបស់ ឈួន ស្រីម៉ៅ ជាអ្នកម្តាយរបស់ខ្លួន ចាប់កំណើតដោយសារនាងបានយល់សប្តិឃើញអ្នកម្តាយមកប្រាប់ថាគាត់ប្រញ៉ាប់ទៅអាមេរិក ។ មិនយូរប៉ុន្មានស្រាប់តែ ឈួន ស្រីម៉ៅ បានប្រាប់ថានាងមានផ្ទៃពោះទាំងដែលកន្លងមកនាងចង់បាន តែបែរជាមិនមាន។

កាលនៅរស់អ្នកម្តាយរបស់ ឈួន សុវណ្ណឆៃ តែងនិយាយប្រាប់កូនៗថា បើមានជាតិក្រោយចង់កើតជាមនុស្សប្រុសព្រោះកើតមកជាស្រីហត់ណាស់ ។ ដោយសារតែហេតុផលទាំងនេះទើប ឈួន សុវណ្ណឆៃ ជឿថាកូនក្នុងផ្ទៃប្អូនស្រីជាអ្នកម្តាយមកចាប់កំណើត ។

បើតាមគម្រោង ឈួន ស្រីម៉ៅ បានរៀបចំឯកសារធានាអ្នកម្តាយទៅរស់នៅសហរដ្ឋអាមេរិករួចរាល់ហើយ តែគួរឱ្យស្តាយអ្នកម្តាយបែរជាទទួលមរណភាពទៅវិញទើបធ្វើឱ្យនាងខូចចិត្តជាខ្លាំង ។ ប៉ុន្តែពេលនេះក៏ធូរស្រាលបន្តិចដោយយល់ថាអ្នកម្តាយបានត្រឡប់មកជាថ្មីក្នុងនាមជាកូនរបស់នាង ។ ទោះជាពោះរាងខ្ទាតធំ ក្តី តែ ឈួន ស្រីម៉ៅ នៅតែបន្តអាជីពចម្រៀងជាធម្មតានៅសហរដ្ឋអាមេរិក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post