header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ត្រូវបានក្រុមនារីជាច្រើននាក់ ចោទប្រកាន់ថាបានធ្វើសកម្មភាពផ្ជង់គំរាបប្លន់ទ្រព្យសម្បត្តិ ពួកនាងដោយប្រើវិធី ធ្វើជាចូលផឹកស៊ីក្នុងហាង ហេីយល្បួងនាំនារីចូលរថយន្តរបស់ខ្លួនទៅលេងតាមខេត្តដោយសន្យាអោយ លុយច្រើនៗ ពេលទៅដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពគំរាបប្លន់យកទ្រព្យសម្បត្តិ  និងដេញនារីរងគ្រោះអោយ ចុះនៅកន្លែងស្ងាត់តែម្នាក់ឯង  ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី  រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ទីតាំងកើតហេតុស្ថិតនៅផ្លូវ១៣៦  សង្កាត់ ផ្សារ កណ្តាល ១  ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកលក់ដី រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីនារីរងគ្រោះម្នាក់ ក្នុងចំណោមនារីៗរងគ្រោះជាច្រើននាក់ផ្សេងទៀត  បានប្រាប់ អោយ ដឹងថា  ពួក នាងជាអ្នកធ្វើការតាមបារនាពេលរាត្រី នៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។   រូប នាង  ក៏ ដូចជា នារី រងគ្រោះ ផ្សេង ទៀត  ធ្លាប់ត្រូវបានជនសង្ស័យខាងលើ ប្លន់យកទូរស័ព្ទដៃ ស្មាតហ្វូន និងខ្សែក  រួមទាំងថវិការមួយចំនួន ដោយ ប្រើ ល្បិច តែមួយ  ស្រដៀងៗ គ្នា  ប្រភព ដដែល បន្ត ថា  ជនសង្ស័យបានប្រើវិធីសាស្ត្រ ធ្វើ ជា ចូលមកក្នុងបារ រួចហៅអីហូប ហៅ នារី មក អង្គុយ ជិត បន្ទាប់មកក៏អោយធីបច្រេីនៗ រួចបបួលនាងទៅបន្តផឹកស៊ីនៅខាងក្រៅ តែទៅតាមខេត្ត ដោយសន្យាអោយលុយច្រើនជាងនេះ។

លុះនារីរងគ្រោះព្រមឡើងរថយន្ត ជនសង្ស័យក៏បានដឹកនាងទៅកន្លែងឆ្ងាយ  ហេីយ ស្ងាត់ រួចធ្វើសកម្មភាពដកកាំភ្លើងខ្លីផ្ជង់ក្បាល គំរាមសម្លាប់ និង ប្លន់ យក ទ្រព្យ សម្បត្តិ  នៅ ជាប់ ខ្លួន នារី ទាំងអស់   រួច នារីដេញ រងគ្រោះ ចុះ ពី រថយន្ត នៅកន្លែង ស្ងាត់  អោយដើរត្រឡប់ទៅផ្ទះដោយខ្លួនឯង ព្រមទាំងគម្រាមមិនអោយប្រាប់សមត្ថកិច្ច បើពុំដូច្នោះនឹងតាមសម្លាប់ពួកនាងចោល។

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនារីៗធ្វើការពេលរាត្រី ប្រទះឃើញ បុរស រូប នោះ ត្រលប់ មក ម្តង ទៀត  ក៏ ឃាត់ ខ្លួន ប្រគល់ អោយ សមត្ថកិច្ច តែ ម្តង  ។ 

បច្ចុប្បន្នជន សង្ស័យ ត្រូវ  សមត្ថកិច្ចមូលដ្ឋានផ្សារកណ្ដាល១ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និង បន្តនិតិវិធីតាមជំនាញសមត្ថកិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post