header ads

Sponsor

កណ្ដាល ៖ បុរសជនជាតិចិន​ម្នាក់​បាន​យក​កាំភ្លើងខ្លី​បា...ញ់​ស..ម្លា..ប់​ខ្លួនឯង​ នៅ​ក្នុងរថយន្ត បណ្ដាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម ដោយ​មិន​ដឹង​មូល​ហេតុ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅ​ចំណុច​ដី​ចំការ​របស់​ឈ្មោះ ហេង រ៉ាវី ស្ថិត​ក្នុង​ភូមិព្រែកថ្មី ឃុំ​ទឹកវិល ស្រុកស្អាង ខេត្ត​កណ្ដាល។

បើតាមមន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើតថ្ងៃទី២២​ ខែមករា ឆ្នាំ២០០១ ជនជាតិចិន មុខរបរ ស្នាក់​នៅ​សណ្ឋាគារ​ត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងដែលសមត្ថកិច្ច​ចាប់​យកមាន ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១ ៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។

មន្ត្រីនគរបាលបានបញ្ជាក់ឱ្យដឹងទៀតថា កាលពី​វេលា​ម៉ោង០២និង៣០នាទីរសៀល ថ្ងៃ​ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៣ ជន​រងគ្រោះ បាន​ទៅ​ផឹកស៊ី​នៅ​ហាងបេនសរ័ ផ្លូវលេខ៣១០​ នៅឯភ្នំពេញ រហូត​ដល់​ម៉ោង​ជិត​៣និង០០នាទី ក៏​ត្រឡប់​មក​សណ្ឋាគារ​ត្រានីកា​វិញ។

លុះ​ដល់​ម៉ោង០៦និង០៧នាទី ជន​រង​គ្រោះ​បាន​រថយន្ត​ម៉ាក​ខាង​លើ​ បើក​ចេញ​ទៅ​ក្រៅ​បាត់។ រហូត​ដល់​ម៉ោង៨ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​ជន​រងគ្រោះ​បាញ់​សម្លាប់​ខ្លួន​ក្នុង​រថយន្ត ស្ថិត​នៅដី​ចំការ​របស់​ឈ្មោះ​ហេង រ៉ាវី ភូមិ​ព្រែកថ្មី ឃុំ​ទឹកវិល​ ស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ឡើង​ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត​សហការ​ជា​មួយ​កម្លាំង​ស្រុក ប៉ុស្ដិ៍ ពិនិត្យ​ ហើយ​បញ្ជាក់​ថា ជនរង​គ្រោះ​ស្លាប់​ដោយសា​ររបួស​ក្បាល​ធ្ងន់ធ្ងរ ដោយ​គ្រាប់​កាំភ្លើង។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានីភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post