header ads

Sponsor

ក្រោយតារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានលើកឡើងជុំវិញនឹងតារាសម្ដែង រ៉ូស ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ ស្រាប់តែរ៉ូស មានការឆ្ងល់ថា ជាអ្នកណា ហើយចាត់ទុកថា ជាន់នាងពេលកំពុងធ្លាក់ទឹក និងឱ្យយកពេលទៅថែគ្រួសារទៅ កុំមករិះគន់នាង ប្រយ័ត្នកម្មពារកើតទៅកូន។ 

បន្ទាប់ពីឃើញបែបនេះ ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា អ្នកវិភាគឯករាជ្យ បានលើកឡើងឱ្យនាងដឹងអំពីលោក ឃុំ ប៉ុណ្ណាដែត និងគូស្នេហ៍ថា៖

«សួស្តីកញ្ញារ៉ូស!
ដោយសារកញ្ញាមានបុត្រក្នុងផ្ទៃសូមអធ្យាស្រ័យខន្តីរូបខ្ញុំបាទហៅកញ្ញាថា អ្នកនាងកុលាប។ ហើយបងប្អូនដែលតាមអត់ទាន់អង្គហេតុ និង អង្គសេចក្តី មេត្តាប្រណីអានលម្អិតផុសខាងក្រោម ។ ហើយផុសនេះខ្ញុំអត់បានចង់ល្បីឡើយ ដូចច្នេះមិនបាច់តាមដានខ្ញុំក៏បាន។ គ្រាន់តែចង់ ប្រាប់អ្នកនាងកុលាបថា:
__________________________________✍🏽
បុរសដែលអ្នកនាង បានដៀលប្រមាថលោកថាថោកទាបខាងក្រោមនេះ បុរសម្នាក់នោះ គឺជា:

- អតីតតារាចម្រៀងល្បី ដែលស្រឡាញ់សុភាពនារីតែម្នាក់ក្នុងមួយជីវិត តាំងពីផ្តើមនាមដុះពន្លកលើវិថីសិល្ប: ☑️

- ជាមនុស្សប្រុសដែលឲ្យតម្លៃស្ត្រីបំផុត ☑️

- ស្របពេលតារាប្រុសៗជាច្រើនព្យាយាមលាក់ ថាខ្លួននៅកម្លោះ តារាប្រុសដែលអ្នកនាងដៀលថាថោកម្នាក់នេះ ស្រឡាញ់ភរិយារបស់ខ្លួនលើកតម្កល់ដល់កម្រិតឧត្តម ហើយ ចេញមុខការពារប្រពន្ធខ្លួន ពេលក្រោយសម្រាលនាងទទួលនូវការវាយប្រហារដោយសារបញ្ហាលើសគីឡូ។

- ជាតារាប្រុសគំរូដែលគ្មានឈ្មោះអាស្រូវសូម្បីតែម្តងលើវិថីសិល្ប:

- តារាប្រុសដែលអ្នកនាងដៀលថាថោកទាបបានចុះអេតាស៉ីវិល និង រៀបអាពាហ៍ពិពាហ៍ផ្តល់តម្លៃដល់ស្ត្រី ដែលខ្លួនស្រឡាញ់ ហើយរស់ក្នុងនាមជាឳពុកកូនរបស់ភរិយាខ្លួនក្នុងនាម ឳមានខាន់ស្លា ។

📌ផ្ទុយទៅវិញ ក្រឡេកមើលមកអ្នកនាងវិញ។ ពេលខ្លះពាក្យពិតអាចនឹងរែងស្លែង ហើយខ្ញុំអាចជាប់នាមជាបុរសថោក-ទា-បម្នាក់ទៀតក្នុងបេះដូងរ៉ូស តែវិថីជីវិតដែលរ៉ូសជ្រើស អ្នកនាង នឹង #គ្មានថ្ងៃ យល់ន័យ ឬ ស្គាល់និយមន័យមនុស្សប្រុសដែលផ្តល់តម្លៃស្ត្រី ដូចអ្វីដែលរ៉ូសបានហៅគាត់ថាបុរសថោ-កទាបម្នាក់នោះឡើយ ។

ដោយក្តីគោរព!៚»

ទោះបីជាយ៉ាងណានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣នេះ រ៉ូស បានបន្ថែមសារមួយឃ្លាទៀតថា៖ «បើតាំងខ្លួនថាជាតារារៀមច្បងជាមនុស្សល្អ គួរតែហៅទៅប្រាប់រឺហៅទៅប្រដៅស្ងាត់ស្ងាត់ រឺតទល់នឹងមុខហើយមនុស្សនិយាយគ្នាស្តាប់បានតើមិនមែនមកបំបាក់មុខអ្នកដទៃយកខ្លួនអែងល្អនៅមុខមហាជនទេ នេះគេហៅថាពេលគេធ្លាក់យកមុខខ្លួនអែងល្អ មនុស្សបែបនេះគេមិនហៅថាជាមនុស្សល្អទេគេហៅថាជាមនុស្សអាត្មានិយម ហើយខ្ញុំចង់ប្រាប់ពូថាខ្ញុំមិនមែនតារាចំរៀងល្បីច្រៀងដូចអានអក្សរសល់ពីសម័យមុនរឺជំនាន់មុនដូចពូទេ ខ្ញុំគ្រាន់តែចូលចិត្តច្រៀងហើយធ្វើអីដែលខ្ញុំចូលចិត្ត ហើយឈប់ទើសរឺរិះគន់ខ្ញុំទៀតប្រយ័ត្នកម្មពារវាឆ្លងកូនពូកើតមក អត់គ្រប់ទឹក រឺកើតមកពិការដៃជើងរឺពិការទាំងខួរក្បាលទៀត🥹 និយាយមែនបទចំរៀងពូសល់ពីរជំនាន់មុនអាបទចិត្តស្រីនឹងច្រៀងដូចគេសូត្រមេលេខ និយាយទៅដូចអានអក្សរស្បថ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post