header ads

Sponsor

មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណេររបស់ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដែលជាកូនស្រីបង្កើត លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងឱ្យដឹងថា៖ «បើសំដែងប្អូនមិនចេះទេ ចេះតែបំផ្លាញ (អ្នកខ្លះ) អ្នកខ្លះដាំដើមឈើមិនសូវចេះទេ តែជំនាញខាងកាប់បំផ្លាញ! ឆ្នាំ២០២៣ហើយ បងប្អូនប្រជាពលរដ្ឋក៏ចេះដឹងច្រើន សូមកុំធ្វើបាប និងបោកប្រាស់ប្រជាពលរដ្ឋដែលគាត់ខំទុកចិត្តនិងបង់ថវិការអោយ ឧកញ៉ាៗដែលបានសាងសង់បូរីនានា សូមដោះស្រាយជូនពួកគាត់ផង។

MMO អស់ប្រសិទ្ធភាព លើកំលាំងរួមពិតហើយ ទោះដាក់ប៉ុន្មានលាននាក់មកខមមិនក៏កាន់តែខ្មាសគេដដែល ដំណោះស្រាយមានតែ១ សូមដោះស្រាយជូនប្រជាពលរដ្ឋអោយបានឆាប់តាមដែលអាចធ្វើទៅបាន នោះអាចមានសង្សឹមស្ថារកិត្តិយសមកវិញខ្លះ ។

បើមិនដូច្នេះទេ អំពើទុច្ចរិតនានារបស់ឧកញ៉ាមួយចំនួនបានកំពុងប៉ះពាល់ដល់មហាជនយ៉ាងខ្លាំងបំផុត ហើយជោគវាសនារបស់ឧកញ៉ាៗទាំងនោះមើលទៅហាក់មិនល្អប៉ុន្មានទេ ។ សូមបងប្អូនចូលរួមថែរក្សាសម្បត្តិធម្មជាតិ រួមគ្នាថែរក្សា និងដាំដើមឈើអោយបានកាន់តែច្រើន ដើម្បីខ្លួនឯង និង ដើម្បីជនរួមជាតិទាំងអស់គ្នានៅគ្រប់ជំនាន់»។

ទោះបីជាសំណេររបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានលើកឡើងពីឧកញ៉ារូបណាដែលចង់សម្ដៅលើក៏ពិតមែន ប៉ុន្តែនៅយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ទំព័រហ្វេសបុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឆ្លើយតបភ្លាមៗផងដែរថា៖

បើសិនជាសំណេរនេះសំដៅមកលើខ្ញុំ សូមលោកជំទាវពិចារណាផង🙏 🙏ខ្ញុំមិនមានចេតនា ទៅប្រកែកប្រណាំងជាមួយលោកជំទាវនោះទេ។ បើមិនមែនលោកជំទាវសរសេរខ្ញុំក៏មិនសូវតូច ចិត្តនោះឡើយ🙏🏼 ពេលខ្លះមនុស្សមិនអាចល្អគ្រប់ដប់ទេ តែខ្ញុំបានចូលរួមសាងអំពើល្អច្រើនដែរ ទោះមិនបានដាំដើមឈើដូចលោក ជំទាវ។

ចោទកាប់ព្រៃនោះ មិនត្រឹមត្រូវឡើយ បងគួរយល់? បើនិយាយពីរកស៊ីការសាងសង់លក់ ក្នុងតម្លៃទាបគឺប្រយោជន៍ប្រជាជន ខ្ញុំ ក៏សង់លក់បានរាប់ម៉ឺនល្វែងហើយ ហើយដំណើរការសាងសង់រាល់ថ្ងៃ កន្លងមក លោកជំទាវគួរយល់។ លោកជំទាវមានដឹងទេថា អតិថិជនជាច្រើន ដែលបង់យឺតការផ្អាកការបង់ប្រាក់មិនដែល មានការរឹបអូសទេ ។រឿងនេះវាវិបត្តិដ៏ធំមួយ ធ្វើអោយលំហូរសាច់ប្រាក់មានការលំបាក បង្ករអោយមានការយឺតយ៉ាវ។

ខ្ញុំបានជួបអតិថិជនរកដំដំណោះស្រាយគ្រប់ពេល ជាច្រើនដងហើយបងក៏បានដឹង

👉ដំណោះស្រាយពីករណីសំរាប់ផ្ទះយឺត

1.តាមកិច្ចសន្យា

2.តាមការអនុគ្រោះគ្នា ទី1.តាមច្បាប់ គឺខ្ញុំអនុវត្តកិច្ចសន្យាសងសំណងត្រឹមត្រូវតាម កិច្ចសន្យាបើផ្ទះណាយឺត។ ទី2.ដំណោះស្រាយសមរម្យ ផ្ទះមិនទាន់សង់រួចរាល់ហើយត្រូវការនៅចាំបាច់ ខ្ញុំសុខចិត្តចំនាយថ្លៃជួលពីអតិថិជនដែលសង់ រួចរាល់អោយនៅសិន ទម្រាំផ្ទះគាត់រួចរាល់ខ្ញុំក៏ សុខចិត្តការចំនាយ លើសការសងកុងត្រាក៏មាន។ និងដំណោះស្រាយជាច្រើនតាមភាពជាក់ស្ដែង។

តើបងចង់អោយស្ថានការតានតឹង អោយបុរីខូចឈ្មោះ ហើយបាត់បង់ចំណូលទាំងស្រុង ដួល ក្ស័យធន បង្កអោយ

👉ខ្វះលទ្ធភាពសងតាមកុងត្រា

👉ខ្វះលទ្ធភាព បង់ថ្លៃជួលឲ្យអតិថិជននៅ បណ្ដោះអាសន្ន

👉ខ្វះលទ្ធភាពសាងសង់ ហើយខុសកិច្ចសន្យា និងអាលប្ដឹងខ្ញុំអោយជាប់គុកទើបបងសប្បាយ ចិត្តមែន។ ខ្ញុំជឿថាបងក៏ស្គាល់ពីទឹកចិត្តរបស់ខ្ញុំដែរ ពួកខ្ញុំ រាប់ពាន់រាប់ម៉ឺននាក់រស់ក្រោមជីវភាព អង្គភាពនេះ រាល់បញ្ហាកើតឡើងខ្ញុំមិនដែល គេចវេសទៅណាឡើយតែងរកដំណោះ ស្រាយគ្រប់ពេល។ អតិថិជនជំពាក់គាត់រាប់រយលាន បើសិន ជាសេដ្ឋកិច្ចល្អ ការលក់ល្អត្រឡប់មកវិញ គ្រប់យ៉ាងហ្នឹងល្អប្រសើរ ឬចង់អោយបុរី ដួលពេលនឹងតែម្ដង។ បើបុរីដួលដួលបងស្រមៃមើល តើក្រុម ការងារដែលរស់ពឹងលើចំនូលក្រុមហ៊ុន និង អតិថិជនរាប់ម៉ឺននាក់ អ្នកណាអ្នកដោះស្រាយ ជូនគាត់។ បងកុំមើលតែមួយជ្រុង ត្រូវមើលរឿងទាំងមូល រកដំណោះស្រាយ អាចនឹងល្អជាងការរុញដាក់ បន្ទុក។ ទាំងអតិថិជននិងបុគ្គលិក ព្រោះមានអតិថិជន រហូតដល់ រាប់សែននៅឯនោះ បើបុរីមាន បញ្ហាអ្នកណាទទួលខុសត្រូវចំពោះអតិថិជន សុំលោក ជំទាវពិចារណាផង🙏🙏🙏

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post