header ads

Sponsor

ភោជនីយដ្ឋានពន្លឺថ្មីនៅសង្កាត់ឡាបានសៀកក្រុងបានលុងត្រូវអគ្គីភ័យឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុង និងទ្រព្យសម្បត្តិជាច្រើន កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅម្ចាស់ទីតាំងតែម្ដង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារខឹងជីតាកាត់កាលចោល។

ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់សមត្ថកិច្ចបានសាកសួរទៅកាន់ម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ដែលសង្ស័យថា មិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រើវិធានជំនាញ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំងតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកធ្វើសកម្មភាពលួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២៣៖៣០យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីឆេះភោជនីដ្ឋានពន្លឺថ្មី ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ឆេះអស់ខូចខាតទ្រព្យសម្បត្តិប្រមាណ៥០ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យប្រើប្រាស់ទឹកអស់ជាង៤០ឡាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post