header ads

Sponsor

ពេលនេះលោក ឃុំ ប៊ុណ្ណាដែត និង យក់ ឋិតរដ្ឋា បានដាក់កំហិតឱ្យ អាណារ៉ូស សុំទោសដល់កូនៗរបស់ខ្លួនដោយទុកឱកាសឱ្យ ២៤ម៉ោង ។ បើមិនព្រមទេលោកនឹងចាត់ការទៅតាមផ្លូវច្បាប់ ។ ប៉ុន្តែយ៉ាងណាពេលនេះ អាណារ៉ូស បានចេញមុខសុំទោសដល់រៀមច្បងទាំងពីរដើម្បីបញ្ចប់រឿងហើយ ។

ដូចអ្វីដែលបានសន្យាក្រោយពីបានឃើញ អាណារ៉ូស ប្រើពាក្យសម្តីជេរប្រមាថយ៉ាងអសីលធម៌មកលើខ្លួននោះអតីតតារាចម្រៀងលោក ឃុំ ប៊ុណ្ណាដែត និងភរិយារួមទាំងតារាចម្រៀង ហង្ស សុជាតា បានចេញមុខឡាយវីដេអូបកស្រាយចំពោះរឿងនេះ ។

ក្នុងនោះលោក ឃុំ ប៊ុណ្ណាដែត ក៏បានប្រកាសឱ្យ អាណារ៉ូស សុំទោសដល់កូនៗរបស់លោកព្រោះ រ៉ូស បានដាក់ទំនាយប្រមាថដល់កូនៗលោកដែលគ្មានពាក់ព័ន្ធរឿងនេះ។ ប៉ុន្តែយ៉ាងណា យក់ ឋិតរដ្ឋា បានបន្ថែមថាមិនត្រូវសុំទោសកូនៗខ្លួនទេ រ៉ូស ក៏ត្រូវសុំទោសដល់ស្វាមីព្រោះនាងបានប្រើពាក្យមិនសមរម្យសុទ្ធតែ ហែង និងបែកកាវ ជាដើម ។ បើ អាណារ៉ូស មិនសុំទោសទេ លោក ឃុំ ប៊ុណ្ណាដែត និងភរិយានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។

ប៉ុន្តែយ៉ាងណាក្រោយពីបានជួបរបស់ពិត ពេលនេះ អាណារ៉ូស បានចេញមុខសុំទោសដល់លោក ឃុំ ប៊ុណ្ណាដែត និងភរិយាព្រមទាំងកូនៗដោយនាងបញ្ជាក់ថាមូលហេតុនាងខឹងបែបនេះដោយសារនាងមានការភ័ន្តច្រឡំស្មានថារៀមច្បង ឃុំ ប៊ុណ្ណាដែត និយាយឱ្យខ្លួន។

មិនតែប៉ុណ្ណោះនាងក៏បានសុំឱ្យលោក ឃុំ ប៊ុណ្ណាដែត កុំមានការប្រកែប្រកាន់ចំពោះរូបនាងព្រោះចុងក្រោយនេះនាងមានសម្ពាធផ្លូវចិត្តច្រើនឆាប់ខឹងច្រឡោតនៅពេលមានរឿងអ្វីមួយ។ ក្នុងនោះដែរ គេក៏បានឃើញអ្នកនាង យក់ ឋិតរដ្ឋា  បានបង្ហោះសារវេរកម្មពាទាំងអស់ទៅរ៉ូសវិញ ថា«ឈឺចិត្តនឹងមីនឹងថាឱ្យកូនៗខ្ញុំទៀតយីមីព្រះមិនប្រោសនេះក្មេងគ្នាដឹងអីគ្នាសូមឱ្យកម្មពារធ្លាក់លើនាងឯងវិញព្រោះកូននាងខ្ញុំគាត់ធំៗអស់ហើយហើយក៏មិនមែនអត់គ្រប់ទឹកដូចនាងឯងដែរ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post