header ads

Sponsor

នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជូនដំណឹងទៅអ្នកដែលធ្វើដំណើរផ្លូវជាតិលេខ៤ ឱ្យវៀងផ្លូវបណ្ណោះអាសន្នសិន ដោយស្ថានភាពផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១០៧ និង១០៨ មានជំនន់ទឹកភ្លៀង បានលិចផ្លូវហើយ។

បើតាមការរៀបរាប់ឱ្យដឹងនៅលើគណនីហ្វេសបុករបស់លោកបានឱ្យដឹងថា៖

«សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន ) ។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ 4 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm )។ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post