header ads

Sponsor

ថ្ងៃទី៣០នេះជាថ្ងៃពិសេសរបស់លោកគ្រូ សាន សុជា ហើយ ក្នុងនោះមានមហាជនមិនតិចទេចូលរួមអបអរនៅក្នុងថ្ងៃពិសេសនេះរបស់លោកគ្រូ ហើយក៏មានអ្នកខ្លះមានបំណងចង់ចូលរួមដោយផ្ទាល់ផងដែរ ។ ប៉ុន្តែយ៉ាងណាបើតាមការបញ្ជាក់របស់លោកគ្រូ សាន សុជា បានឱ្យដឹងថាពិធីភ្ជាប់ពាក្យរបស់លោកមិនមានលក្ខណៈអធិកអធមឡើយដោយសារលោកគ្រូមិនបានចូលរួមពិធីដោយផ្ទាល់គឺធ្វើតាម Zoom ឬវីដេអូខលពីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។

ទោះបីជាលោកគ្រូ សាន សុជា មិនបានបង្ហាញប្រាប់ពីគូដណ្ដឹងជាអ្នកណាក៏ដោយ ប៉ុន្តែត្រូវបានអ្នកលេងបណ្ដាញសង្គមបានស្គាល់ហើយនោះគឺ អ្នកនាង ឡៅ ដាណេ។

ពិធីភ្ជាប់ពាក្យរបស់អតីតព្រះគ្រូ សាន សុជា នឹងប្រព្រឹត្តទៅថ្ងៃទី ៣០ខាងមុខនេះដោយធ្វើឡើងនៅស្រុកខ្មែរ តែសម្រាប់លោកគ្រូមិនបានចុះមកបំពាក់ចិញ្ជៀនឱ្យអនាគតភរិយាដោយផ្ទាល់ទេគឺធ្វើឡើងតាមZoom តែមានវត្តមានអ្នកម្តាយនិងសាច់ញាតិរបស់លោកគ្រូចូលរួមនៅក្នុងនៅក្នុងពិធីនេះជាមួយសាច់ញាតិខាងស្រី ។ ដោយសារតែមិនមានវត្តមានលោកគ្រូជាកូនកំលោះរួមគ្នាជាមួយកូនក្រមុំទើបពិធីភ្ជាប់ពាក្យរបស់អតីតព្រះសង្ឃវ័យ ៤៧ឆ្នាំ រូបនេះមិនរៀបចំឡើងជាលក្ខណៈអធិកអធមអ្វីឡើយ។ ក្នុងនោះលោកគ្រូក៏មិនបានបញ្ជាក់ពីមូលហេតុដែលលោកគ្រូមិនបានចុះមកធ្វើពិធីដោយផ្ទាល់ជាមួយកូនស្រីឡើយ ។

សម្រាប់ថ្ងៃពិសេសរបស់លោកគ្រូកូនសិស្សព្រះធម៌ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ក៏បានរៀបចំពិធីជប់លៀងសម្រាប់លោកគ្រូផងដែរ ដោយលោកគ្រូបាននិយាយថាប្រសិនមានអ្នកចង់ចូលរួមអាចចូលបាន។ ខណៈកាន់តែកៀកដល់ថ្ងៃភ្ជាប់ពាក្យនេះក៏មានការលេចធ្លាយព័ត៌មានថាអនាគតភរិយារបស់លោកគ្រូ សាន សុជា ជាកូនស្រីអ្នកមានទ្រព្យស្តុកដែលជាម្ចាស់សណ្ឋាគារផ្កាយ៥ និងជាអ្នកឧកញ៉ាដែលមានតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោហ៊ុន សែន ថែមទៀត ។

ដ្បិតមានការលេចឮជាហូរហែក្តី តែគេមិនបានដឹងថាជាការពិតឬបែបណាទេ រង់ចាំស្តាប់ការពិតដែលចេញពីមាត់របស់លោកគ្រូដោយផ្ទាល់ ។ បើតាមការបង្ហើបរបស់លោកគ្រូបានបញ្ជាក់ថានឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅក្នុងខែវិច្ឆិកាខាងមុខនេះតែម្តង៕

ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់អ្នកនាង ឡៅ ដាណេ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post