នៅពេលថ្មីៗនេះ មានការយល់ច្រឡំមួយទាក់ទងនឹងរឿងលោកយាយអាយុ៨៣ឆ្នាំម្នាក់ និងក្រុមហ៊ុនបុរីរបស់អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលធ្វើឱ្យមានរូបភាពថាអ្នកឧកញ៉ា អគុណធម៌ ការពិតលោកយាយគាត់រស់នៅវត្តជាប្រចាំជាង២០ឆ្នាំហើយ តែពេលនេះមានការឯកភាពរួមមួយដោះស្រាយជូនលោយយាយហើយ។
តាមរយៈការលើកឡើងរបស់អ្នកឧកញ៉ា បានឱ្យដឹងថា៖
«ខ្ញុំបានជួបលោកយាយប្រៀបដូចជាម្ដាយ មានព្រះជន្ម 83 ឆ្នាំ តាមពិតអ្នកម្ដាយរស់ ក្នុងវត្តរហូតជាង20 ឆ្នាំហើយ និងសន្សំលុយមកទិញផ្ទះ ដែលជាហេតុ មានការយល់ច្រឡំខ្លះ ថាបុរីអត់គិតគូ មានផ្ទះអោយគាត់ស្នាក់ អាស្រ័យសិន។ ការពិតអ្នកម្ដាយរស់នៅវត្តជាប្រចាំជាង20 ឆ្នាំហើយ ដែលរូបភាពនេះធ្វើឲ្យមើលច្រលំមកខ្ញុំអគុណធម៌ពេក🙏🙏🙏
គាត់សន្សំលុយទិញ ផ្ទះនៅគម្រោងខ្ញុំ ឥឡូវ នេះពុកម៉ែបងប្អូនអតិថិជនទាំងអស់ បានមូលមតិគ្នាឯកភាព ដែលមិនមានការច្រណែនអ្នកម្ដាយ ជួយគាត់ទាំងអស់គ្នា ជួយអ្នកម្ដាយសិន ព្រោះអ្នកម្ដាយមានព្រះជន្មច្រើនហើយ»។
ការលើកឡើងបែបនេះរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ធ្វើឡើងក្នុងកម្មវិធីជួបជុំពីដំណោះស្រាយ ជាមួយពុកម៉ែ បងប្អូនលើកទី3 ចំពោះផ្ទះមួយចំនួនដែលយឺត និងរកផ្លូវដែលអាចទៅរួច និងឈ្នះៗទាំងអស់គ្នា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។