header ads

Sponsor

ខណៈគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងជាប់រវល់លូកមាត់ជាបន្តបន្ទាប់ទៅក្នុងរឿងដែលកំពុងតែក្តៅរវាងលោក តាន់ គឹមសួរ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ។លោកឧកញ៉ា ហេង ឡុង ជាគូស្នេហ៍ក៏បានស្នើឱ្យក្រសួងវប្បធម៌មានចំណាត់ការចំពោះអ្នកសិល្បៈដែលបានប្រើពាក្យអសីលធម៌នៅក្នុងបណ្តាញសង្គម។

ក្រោយពីកើតរឿង អាណារ៉ូស បានប្រើពាក្យសម្តីអសុរោះដល់លោក ឃុំ ប៊ុណ្ណាដែត ជាអតីតតារាចម្រៀងរៀមច្បងនោះបានធ្វើឱ្យមហាជនក៏ដូចជាមជ្ឈដ្ឋានក្នុងសិល្បៈជាច្រើនបានបង្ហាញការមិនពេញចិត្តនឹងស្នើឱ្យក្រសួងពាក់ព័ន្ធចាត់ការចំពោះរឿងនេះ ។

មុននេះបន្តិចឧកញ៉ា ហេង ឡុង បានបង្ហោះសារដែលមានអត្ថន័យថា«សំណូមពរឱ្យក្រសួងវប្បធម៌មានការប្រៀនប្រដៅចំពោះអ្នកសិល្បៈដែលប្រើពាក្យអសុរោះតាមបណ្តាញសង្គម»។ការស្នើសុំរបស់គូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ទទួលបានការគាំទ្រជាច្រើនដោយម្នាក់ៗលើកហេតុផលស្រដៀងគ្នាថាគួរតែមានយូរហើយចំពោះចំណាត់ការលើរឿងមួយនេះ ។

ការស្នើសុំរបស់ឧកញ៉ា ហេង ឡុង ស្របពេលគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈកំពុងជាប់រវល់លូកដៃចូលក្នុងរឿងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក តាន់ គឹមសួរ កំពុងតែឡើងកម្តៅនោះ។ជាក់ស្តែងថ្មីៗនេះអ្នកនាង បង្ហោះសារនៅក្នុងគណនីយផ្ទាល់ខ្លួន ជាហួរហែ។ ងាកមកលោក តាន់ គឹមសួ ឯណេះវិញមិនបានបកស្រាយវែងឆ្ងាយអ្វីជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ទេ។ លោកគ្រាន់តែបង្ហាញការអរគុណដល់អ្នកនាងដែលបានបង្ហាញអារម្មណ៍ពិតចំពោះលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post